(ភ្នំពេញ)៖ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ ប្រចាំសប្តាហ៍ទី៤ ក្រុមបឹងកេតអែហ្វស៊ី បានយកឈ្នះក្រុមម្ចាស់យ៉ាងចាស់ដៃនៅក្នុងលទ្ធផល ៧-០ នៃកីឡដ្ឋាន វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមុត ថ្ងៃអាទិត្យ ទី២១ ខែមេសា។

ការប្រកួតរវាងក្រុមទាំងពីរ ចូលដល់តង់ទី១ បឹងកេតបាននាំមុខមុនដល់ទៅ៤គ្រាប់ មិនទាន់បានក្តៅសាច់ផង កីឡាករ ម៉ាត់ យ៉ាម៉ីន រកបាន១គ្រាប់ នៅនាទីទី៥ និងកីឡាករ Julius រកបាន ២គ្រាប់នៅនាទីទី១០ និងនាទីទី២៤ និង គ្រាប់ចុងក្រោយរបស់កីឡាករ Eduardo ពាក់លេខ៧ នៅនាទី៣២។ ចូលដល់តង់ទី២ បឹងកេត បានបន្ថែម៣គ្រាប់ទៀត ដើម្បីធានាបាន ៣ពិន្ទុតែម្តង។

តាមរយៈ ៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យអតីតក្រុមជើងឯក ៣សម័យកាល បឹងកេតឈរនៅចំណាត់ថ្នាក់លេខ៦ បណ្តោះអាសន្នដោយមាន ៧ពិន្ទុ ដែលធ្វើឲ្យក្រុមខេត្តកំពង់ចាម ធ្លាក់ចំណាត់ថ្នាក់លេខ១២ ដោយមាន ៣ពិន្ទុ៕