(បរទេស)៖ ជនជាតិបរទេសរាប់សិបនាក់ រួមទាំងជនជាតិចិន ២នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍អំពើហឹង្សាដ៏សាហាវឃោឃៅ លើវិហារគ្រីស្តសាសនា និងសណ្ឋាគារ នៅប្រទេសស្រីលង្កា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ដែលបានផ្តាច់ជីវិតមនុស្ស២៩០នាក់ និងជាង៥០០នាក់ទៀតរងរបួស។ ក្នុងនោះផងដែរ ថ្នាក់ដឹកនាំពិភពលោក បានចេញមកចេញសេចក្តីថ្លែងការណ៍បន្តបន្ទាប់ ដើម្បីថ្កោលទោសចំពោះការវាយយ៉ាងសាហាវនេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

សម្តេច Pope Francis (ប៉ាប ហ្វ្រង់ស៊ីស) នៃបុរីវ៉ាទីកង់ បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ចំពោះរដ្ឋាភិបាល និងប្រជាជនស្រីលង្កា ជាពិសេសគ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារដោយគ្រាប់បែកដ៏គួរឱ្យស្អប់ខ្ពើម នៅប្រទេសស្រីលង្កា ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សរាប់សិបនាក់។ ក្នុងនោះមានដឹកនាំពិភពលោក ក៏បានថ្កោលទោស លើការវាយប្រហារនេះ ព្រមទាំងបានបានសន្យាថាការគាំទ្រដល់រដ្ឋាភិបាលកូឡុំបូ។

គួរបញ្ជាក់ថា កាវាយប្រហារបំផ្ទុះគ្រាប់បែកលើវិហារសាសនាគ្រិស្ដចំនួន ០៣ និងសណ្ឋាគារចំនួន ០៣ នៅក្នុងប្រទេសស្រីលង្កា បានផ្ដាច់ជីវិតមនុស្សកើនដល់ ២៩០នាក់ និងជាង ៥០០នាក់រងរបួស។ ចំណែកឯ អាជ្ញាធរកំពុងតាមប្រមាញ់អ្នកមានជាប់ ពាក់ព័ន្ធនឹងការវាយប្រហារដ៏អាក្រក់នេះ ខណៈជនសង្ស័យ២៤នាក់ហើយត្រូវបានចាប់ខ្លួន៕