(ក្រុងឡុងដ៍)៖​ កីឡាករខ្សែការពារកណ្តាល David Luiz បានបន្តកិច្ចសន្យារយៈពេល ២ឆ្នាំថ្មីទៀតជាមួយក្រុមតោខៀវ Chelsea ដែលមានមូលដ្ឋានស្ថិតក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស Premier League រហូតដល់ឆ្នាំ ២០២១ ដែលនេះជាចេញផ្សាយដោយគេហទំព័រ chelseafc នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩។

សម្រាប់ការបន្តកិច្ចសន្យាថ្មីបានធ្វើឡើងនាទីក្រុងឡុងដ៏នាកីឡដ្ឋាន Stamford Bridge កីឡាករសញ្ជាតិប្រេស៊ីល Luiz បានលើឡើងថា« រូបគេពិតជាសប្បាយរីករាយ ដែលមានបន្តនៅទីនេះ ហើយបានមានឱកាសស្នាក់នៅបន្តទៀត និងស្រឡាញ់ក្លឹបនេះ ហើយនៅតែមានក្តីសង្ឃឹម ដែលរូបគេតែងតែស្រមៃកាលនៅក្មេង»។

បញ្ជាក់ផងថា កីឡាករដែលមានវ័យ ៣២ឆ្នាំ David Luiz បានបង្ហាញខ្លួនឲ្យក្លឹប Chelsea បាន ៤៨ប្រកួតក្នុងរដូវកាល ២០១៨-២០១៩ រកបាន ៣គ្រាប់និងលេងបាន ៧៨ប្រកួតចាប់តាំងពីឆ្នាំ២០១៦ ដែលបានផ្ទេមកពីក្លកឹប PSG របស់បារាំង៕