(ភ្នំពេញ)៖ តារាចម្រៀងបែបស្រគត់ស្រគំ កញ្ញា ណាណៃ បានបង្ហើសំនៀង យ៉ាងក្រអូនក្រអៅ ក្នុងកម្មវិធី «សំនៀងគ្រួសារខ្មែរ» មានចំណងជើងថា «ពេលមេឃស្រទំ» ធ្វើឲ្យអ្នកគាំទ្រ ជាពិសេសថ្នាក់ដឹកនាំ កម្មវិធីទាំងមូលពេញចិត្តព្រោះតែសំឡេងរបស់នាង ហាក់ត្រូវគ្នាជាមួយនឹងបទចម្រៀង​ បែបមនោសញ្ចេតនាស្លុងអារម្មណ៍បែបនេះ។

ស្រីស្រស់ ណាណៃ បានថ្លែងបញ្ជាក់ថា នាងពិតជារំភើបខ្លាំង ដែលបានចូលរួមច្រៀងក្នុងកម្មវិធី «សំនៀងគ្រួសារខ្មែរ» ព្រោះតែកម្មវិធីនេះ មានអ្នកទស្សនាច្រើន ជាពិសេសពេលទំនេរ​ ពីការងារដឹកនាំប្រទេសជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏លោកទាំងទ្វេទស្សនាកម្មវិធីនេះ ផងដែរ។

ណាណៃ បន្តថា «នាងខ្ញុំណាណៃ​ សូម​ថ្លែងអំណរអរគុណ ដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្មវិធីចម្រៀងគ្រួសារខ្មែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលបានផ្ដល់កិត្តិយសដល់រូបនាងខ្ញុំ ចូលច្រៀងក្នុងកម្មវិធីនេះ»

សូមបញ្ជាក់ថា កញ្ញា ណាណៃ គឺជាតារាចម្រៀងមួយដួង ដែលតែងតែបង្ហាញវត្តមាន ច្រៀងក្នុងកម្មវិធីតូចធំនានា ជាពិសេសគឺកម្មវិធីប្រគំតន្រ្តី តាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន ដែលធ្វើឲ្យប្រជាប្រិយភាព របស់នាងហក់ឡើងខ្ពស់ គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះ នាងក៏បានថតបទចម្រៀងជា MV បានជាច្រើនបទផងដែរ ក្នុងផលិតកម្ម Zone និងផលិតកម្មមួយចំនួនទៀត៕