(អាំស្ទើដាំ)៖ ក្រុមបាល់ទាត់ Ajax Amsterdam បានគ្រងតំណែងជើងឯកលីគកំពូលហូឡង់ Eredivisie ឆ្នាំ២០១៩ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ De Graafschap ក្នុងលទ្ធផល ៤-១ នៅថ្ងៃបិទបញ្ចប់រដូវកាលនេះកាលពីយប់មិញ ដែលជាការឈ្នះពាននេះលើកទី៤៣ ច្រើនជាងគេផងដែរ។

Ajax បានខកខានឈ្នះពាននេះអស់រយៈពេល ៥ឆ្នាំមកហើយគិតចាប់តាំងពីឆ្នាំ២០១៤មក ក្នុងនាមជាក្រុមបានឡើងជើងខ្លាំង​ដែលឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ UEFA Champions League ថែមទៀតផង ដោយបាន ទម្លាក់ Real Madrid និង Juventus ក្នុងវគ្គ ១៦ក្រុមចុងក្រោយ និងវគ្គ ៨ក្រុមដ៏គួរឲ្យភ្ញាក់ផ្អើលថែមទៀតផង។

Ajax បាននាំមុខក្រុមការពារតំណែង PSV ត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ៣៤ប្រកួតរបស់ពួកគេក្នុងរដូវកាលឆ្នាំ ២០១៨-២០១៩នេះ ដោយមានពិន្ទុសរុប ៨៦ពិន្ទុ ខណៈ PSV មាន ៨៣ពិន្ទុ ដោយមាន ១៨ក្រុមចុងចូលក្នុងលីគកំពូលហូឡង់៕