(បរទេស)៖ ការតាំងពិព័រណ៍ថ្មីមួយនៅទីក្រុងឡុង បានបង្ហាញពីការវិវត្តន៍តាំងពីអតីតកាល, បច្ចុប្បន្នភាព និងថ្ងៃអនាគត នៃបញ្ញាសិប្បនិម្មិតរបស់បច្ចេកវិទ្យា Al។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

អ្នកអភិរក្សបច្ចេកវិទ្យានេះ បានបង្ហាញនូវក្តីសង្ឃឹមថា នឹងមានការជំរុញឲ្យមានការសន្ទនាគ្នា តាមរយៈការបញ្ជារដោយមាស៊ី ពីរបៀបនៃការសន្ទនានឹងមនុស្សយន្ត ទៅជាព័ត៌មានក្លែងក្លាយ ក៏ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការទទួលស្គាល់មុខមនុស្សជាដើម។ យ៉ាងណាមិញ ជាមួយនឹងការតាំងពិព័រណ៍ថ្មីនេះ គឺមានការបង្ហាញនូវបញ្ញាសប្បនិម្មិតគ្រប់បែបយ៉ាង ប៉ុន្តែភាគច្រើនគឺការបង្ហាញនូវគំនិតថ្មីៗ។

គួរជម្រាប់ថា ពិព័រណ៍នេះបានបង្ហាញនូវការប្តេជ្ញាចិត្តជាមួយនឹងគំនិតពិសេសៗ និងគម្រោងថ្មីៗជាច្រើន ដោយអ្នកបច្ចេកទេស។ កាន់តែពិសេសជាងនេះ គឺបានអនុញ្ញាតិឲ្យភ្ញៀវ ដែលចូលរួមទស្សនាការតាំងពិព័រណ៍ អាចចូលទស្សនានិងធ្វើការសន្ទនាដោយផ្ទាល់ ជាមួយមនុស្សយន្តផងដែរ ដើម្បីយកបទពិសោធន៍នៃសមត្ថភាពរបស់បច្ចេកវិទ្យា AI ជាលើកដំបូង៕