(បរទេស)៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិអង់គ្លេសម្នាក់ បានបំបែកកំណត់ត្រាពិភពលោក ជាមួយនឹងការរត់ម៉ូតូកង់បី ដែលជាមធ្យោបាយដឹកជញ្ចូនដ៏មានប្រជាប្រិយភាពមួយ នៅប្រទេសថៃ, Elvington និងអង់គ្លេស។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ បុរសជនជាតិអង់គ្លេស ដែលមានអាជីពជាអ្នករត់កង់បី បានបំបែកកំត្រាពិភពលោក និងទទួលបានរង្វាន់ Guinness World Records ជាមួយនឹងល្បឿននៃការរត់ម៉ូតូកង់បីចម្ងាយ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។ បន្ទាបពីបានបំបែកកំណត់ត្រាពិភពលោក ឥឡូវនេះលោកកំពុងមានគម្រោង​បន្ថែមកំលាំងម៉ាស៊ីឲ្យខ្លាំងជាមុនទៀត ដើម្បីឲ្យប្រាកដថាលោកពិតជាស័ក្តសមនឹងទទួលបានពានរង្វាននេះ៕