(ប៉ារីស)៖ កាលពីថ្ងៃពុធសប្ដាហ៍នេះ ទីក្រុងប៉ារីស បានប្រារព្ធខួបលើកទី១៣០ ដើម្បីរឮកដល់អាយុកាលនៃប៉ម Eiffel Tower ដែលត្រូវបានសាងសង់ឡើង តាំងពីឆ្នាំ១៩២៩ ហើយជារៀងរាល់ឆ្នាំ​ គេតែងតែបង្កើតកម្មវិធីផ្សេងៗ ដែលមានដូចជាការបញ្ចេញភ្លើងចម្រុះពណ៌ ជាដើម។ នៅឆ្នាំ ២០១៩ នេះ ក៏មិនខុសគ្នាប៉ុន្មានដែរ ភ្លើងឡាស៊ែរ ត្រូវបានគេមើលឃើញ បញ្ចេញពន្លឺ រៀងរាល់ម៉ោង ១០ យប់ ដល់ពាក់កណ្ដាលអាធ្រាត្រ ដែលគេធ្វើឡើងរហូតដលថ្ងៃទី ១៧ ខែឧសភា នេះ(ម៉ោងក្នុងស្រុក)។

ភ្លើងឡាស៊ែរ ត្រូវបានគេបានដាក់បង្ហាញ ដែលគេបានបំពាក់ នៅលើប៉ម Eiffel Tower ដែលបញ្ចេញពន្លឺ មានរយៈពេល ១២នាទីម្ដង។ ប្រជាជនចំនួន ១៣០០ នាក់ ក៏បានប្រមូលផ្ដុំគ្នា ឈរនៅក្រោមស្រមោលនៃ ប៉ម Eiffel Tower ដើម្បីសុំការជូនពរ នៅថ្ងៃកំណើតរបស់ពួកគេ។ Eiffel Tower តែងតែមានមនុស្សចំនួន ៦ លាននាល់ បានមកលេងកម្សាន្តនៅទីនេះ ជារៀងរាល់ឆ្នាំ៕