(ឥណ្ឌា)៖ បុរសវ័យ ២០ឆ្នាំម្នាក់ បានចូលរួមបំបែកកំណត់ត្រា ផ្នែកកាយសម្បទា និងស្មារតី ដោយការដោះស្រាយបញ្ហាគូប ពីរ៉ាមីតមុខ៩ អំឡុងពេលដែលលោកជំមុជចូលទៅក្នុងទឹក ដោយការអត់ដង្ហើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។

លោក Chinmay Prabhu បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តពិភពលោក ដោយប្រើរយៈពេល ១នាទី និង ៤៨វិនាទី។ វេបសាយកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Records) បានកត់ត្រាកំណត់ត្រាថា ជា «គូប Rubik ដោះស្រាយនៅក្រោមទឹក»។ Prabhu បានដោះស្រាយល្បែងផ្គុំរូបគូប Rubik តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ហើយឥឡូវនេះគាត់អាចដោះស្រាយគូប Rubik បានជិត ៨០ប្រភេទ ហើយ​ធ្លាប់បានចូលរួមការប្រកួតប្រជែងថ្នាក់ជាតិចំនួន ១២លើក។

នៅឆ្នាំ២០១៧ លោក Prabhu បានជាប់នៅក្នុងកំណត់ត្រា Limca សម្រាប់ការដោះស្រាយគូប ដែលមានពណ៌ដូចគ្នា នៅគ្រប់ជ្រុងទាំងអស់៕