(ភ្នំពេញ)៖ ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងចាប់ផ្តើមឡើងវិញ នាចុងសប្តាហ៍នេះ ដែលឈានចូលសប្តាហ៍ទី១១ នៅថ្ងៃទី១៥-១៦ ខែមិថុនា ក្រោយយុទ្ធនាការប្រកួតជម្រុះ FIFA World Cup 2022 នៅប្រទេសកាតា សម្រាប់ជុំទី១ នៅទ្វីបអាស៊ីត្រូវបានបញ្ចប់។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩ រួមមាន៖
- យុវជនទន្លេបាទី U18 Vs ណាហ្គាវើល
- អគ្គិសនីកម្ពុជា Vs ភ្នំពេញក្រោន
- ក្រសួងការពារជាតិ Vs ព្រះខ័នរាជស្វាយរៀង។

ការប្រកួតនៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩ រួមមាន៖
- អង្គរថាយហ្គឺ Vs គិរីវង់សុខសែនជ័យ
- កំពង់ចាម Vs សូលទីឡូអង្គ
- បឹងកេតអែហ្វស៊ី Vs អគ្គស្នងការដ្ឋាននគរបាលជាតិ
- វិសាខា Vs អាស៊ីអឺរ៉ុប យូណាយធីត។

សូមបញ្ជាក់ផងថា ការប្រកួតប្រចាំសប្តាហ៍ទី១១ មានគូពិសេសត្រូវប៉ះគ្នា ក្រុមក្រសួងការពារជាតិ ដែលឈរនៅចំណាត់ថ្នាក់លេខ៦ មាន១៧ពិន្ទុ ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ដែលឈរនៅចំណាត់ថ្នាក់លេខ១ បណ្តោះអាសន្ន និងមាន ២៦ពិន្ទុ។ សម្រាប់ក្រុមទាំងពីរនឹងត្រូវធ្វើការប្រកួតនៅថ្ងៃសៅរ៍ ទី១៥ ខែមិថុនា នៅក្នុងទឹកដីនៃកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) នាម៉ោង ៦៖០០នាទីល្ងាច៕