(កូរ៉េ)៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានធ្វើដំណើរទស្សនកិច្ចនៅលើកំណាត់ផ្លូវ ដែលទើបតែដាក់ឲ្យឆ្លងកាត់នៃតំបន់គ្មានយោធា រវាងកូរ៉េខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយកយប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៩។

ប្រជាពលរដ្ឋកូរ៉េខាងត្បូងរាប់សិបនាក់បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ។ លោក Nam Yunho ជាភ្ញៀវទេសចរ បាននិយាយថា «ទោះបីជាមានរយៈចម្ងាយខ្លីពិតមែន ប៉ុន្តែខ្ញុំមានអារម្មណ៍ថារីករាយ នៅពេលដើរតាមផ្លូវ»

ភ្ញៀវទេសចរអាចមើលឃើញទេសភាព ដោយឈរពីលើភ្នំ Kumgang នៅក្នុងប្រទេសកូរ៉េខាងជើង។ ដំណើរទស្សនកិច្ចស្រដៀងគ្នាចុងក្រោយនេះ គឺបានធ្វើឡើងនៅចុងខែមេសាឆ្នាំ២០១៩ កន្លងទៅ ដែលជាខួបនៃកិច្ចប្រជុំកំពូល រវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ិន (Moon Jae-In) និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕