(ភ្នំពេញ)៖ គណៈកម្មការកម្មវិធីប្រកួត «Miss Grand Cambodia» ថ្មីៗនេះបានប្រកាស អញ្ជើញបេក្ខនារី ឲ្យចូលរួមដាក់ពាក្យប្រឡង ប្រកួតប្រជែងសម្រស់ សមត្ថភាពក្នុងកម្មវិធី «Miss Grand Cambodia ឆ្នាំ២០១៩» ដើម្បីធ្វើការជ្រើសរើស បេក្ខនារីដែលមានរូបសម្រស់ស្រស់ស្អាតដាច់គេ និងពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ និងចំណេះដឹងទូទៅ ដើម្បីក្លាយជាបេក្ខភាពតំណាងប្រទេសកម្ពុជា ចូលរួមក្នុងការប្រឡងប្រកួតប្រជែង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក «MISS GRAND INTERNATIONAL ឆ្នាំ ២០១៩» ដែលនឹងប្រព្រឹត្តឡើង នៅក្នុងប្រទេសវេណេស៊ុយអេឡា(Venezuela)។
យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ «Miss Grand Cambodia» បានឲ្យដឹងថា «សូមអញ្ជើញសុភាពនារីគ្រប់ៗរូប ចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុង កម្មវិធីប្រកួត MISS GRAND CAMBODIA 2019 ។ បេក្ខនារីដែលទទួលជ័យលាភី ទទួលបានសិទ្ធិ និងឱកាសតំណាងបេក្ខភាពកម្ពុជាក្នុង កម្មវិធីប្រកួត MISS GRAND INTAERNATIONAL 2019 នៅប្រទេស Venezuela។ សុភាពនារីដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមរយៈ Facebook Fan Page MISS GRAND CAMBODIA ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2019 ខាងមុខ។ ទំនាក់ទំនងទូរស័ព្ទ 015 667 666, 076 6666 618 (ក្នុងម៉ោងធ្វើការ ពីម៉ោង 8ព្រឹក-5ល្ងាច)»។
«លក្ខខណ្ឌដាក់ពាក្យ អាយុចាប់ពី ១៨ឆ្នាំ- ២៥ឆ្នាំ, កម្ពស់ចាប់ពី 165Cm ឡើងទៅសូមមេត្តាទាញយកបែបបទ ដាក់ពាក្យក្នុងទម្រង់ជាប្រវត្តិ រូបសង្ខេបដូច មានបង្ហោះជូនក្នុងទំព័រ Timeline នៃទំព័រផ្លូវការរបស់យើងខ្ញុំ។ ប្អូនអាច Print ជាសខ្មៅក៏បាន ជាពណ៌ធម្មជាតិក៏បាន រួចបំពេញ បន្ទាប់មកថតដូចជាលក្ខណៈរូបថតទូទៅ ឬ SCAN ហើយផ្ញើមកយើងខ្ញុំ ដោយភ្ជាប់រូបថតមួយជំហរថតថ្មី ១សន្លឹកមកផង ឬប្អូនក៏អាចវាយក្នុងលក្ខណៈជាសារ ដូចការផ្ញើសារទូទៅតាមលំដាប់លំដោយ តាមគំរូប្រវត្តិរូបនេះក៏បាន»។
បន្ទាប់ពីដាក់ពាក្យរួចរាល់ (តាមរយៈការផ្ញើចូល Messenger) សូមមេត្តាចុច LIKE & FOLLOWING Page យើងខ្ញុំ ដើម្បីទទួលបាននូវព័ត៌មានបន្ត បន្ទាប់ពីគណៈកម្មការនៃកម្មវិធីប្រកួត។ MISS GRAND CAMBODIA ស្រស់សោភាពោរពេញដោយឧត្ដមភាព...!