(ក្រុងឡុងដ៍)៖ កីឡាករវាយកូនបាល់ទោល Novak Djokovic បានបន្តគ្រប់គ្រងពានរង្វាន់ Wimbledon 2019 ក្រោយយកឈ្នះគូប្រជែង Roger Federer ដែលអូសបន្លាយរហូតដល់ទៅ ៤ម៉ោង និង ៥៧នាទីនៅវគ្គផ្តាច់ព្រ័ត្រនាយប់ មិញនេះទីលាន Centre Court។

ការប្រកួតដែលប្រើរយៈពេលយូរមិនធ្លាប់មានពីមុនមកនេះក្នុង Tennis គូប្រជែង Federer ដែលជាជនជាស្វីសផងនោះ បានធ្វើការគ្រប់ស្ថានការណ៍ស្ទើរតែទាំងស្រុងទៅលើកីឡាករស៊ែប៊ី Djokovic ក្នុងលទ្ធផលទាំងប្រផិតប្រផើយបំផុតផងដែរ ៣-៤ និងឈានដល់ការវាយ Tie break រហូតដល់ទៅ ៣ដងទៀតផងក្នុងលំដាប់ពិន្ទុ ៧-៦ (៧-៥) ១-៦ ៧-៦ (៧-៤) ៤-៦ ១៣-១២ (៧-៣)។

នេះក៏ជាកំណត់ត្រាទី៥ ផងដែរសម្រាប់ Novak Djokovic ដែលឈ្នះជើងឯក Wimbledon របស់អង់គ្លេសមួយនេះ និងឈ្នះ ២ឆ្នាំជាប់ៗផងដែរដែលធ្វើរូបគេបន្តឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកនាពេលបច្ចុប្បន្ន ក្នុងកំណត់ត្រា ឈ្នះពានធំក្នុងក្របខណ្ឌកំពូល Grand Slam លើកទី១៦ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕