(អេហ្សីប)៖ ពីរ៉ាមីតចំនួន ០២ បានបើកទ្វារឲ្យសារធារណជន ចូលទស្សនាបណ្ដាញផ្លូវដើរ និងបន្ទប់បញ្ចុះសពសម័យបុរាណជាលើកដំបូង កាលពីថ្ងៃសោរ៍សប្ដាហ៍មុន ដែលស្ថិតនៅភាគខាងត្បូងទីក្រុង Cairo ប្រទេសអេហ្សីប ។ នេះបើតាមការចេញផ្សាយដោយព័ត៌មាន CGTN នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩។

ក្រុមការងារផ្នែកបុរាណវិទ្យា បានលើកឡើងថា ប្រាសាទពីរ៉ាមីត Bent នៃស្ដេច Sneferu ដែលជាព្រះចៅហ្វារ៉ាអុងទី១ នៃរាជវង្សទី ៤របស់អេហ្សីប បានបើកជាលើកដំបូង ក្រោយសម្រេចបិទតាំងពីឆ្នាំ ១៩៦៥មក ហើយពីរ៉ាមីតមួយកន្លែងទៀត នៅក្បែរនោះ មានចម្ងាយប្រហែល​៤០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុង Cairo។ ផ្នូរបុរាណ ដែលទើបតែរកឃើញថ្មី ក្នុងនោះរួមមានសាកសពម៉ាំមី ដែលនៅមានសភាពល្អៗគួរសម និងប្រាសាទពីរ៉ាមីត Bent នៃស្ដេច Sneferu។

ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសអេហ្សីប កំពុងព្យាយាមលើកកម្ពស់ការស្រាវជ្រាវខាងបុរាណវិទ្យានៅទូទាំងប្រទេស ក្នុងគោលបំណងដើម្បីធ្វើឲ្យវិស័យទេសចរណ៍មានភាពរស់រវើកឡើងវិញ៕