(ចិន)៖ កាលពីពេលថ្មីៗនេះ ការប្រកួដ្រូនអន្ដរជាតិ ត្រូវបានធ្វើឡើងនៅទីក្រុង Xilinhot ដោយមានការចូលរួមពីអ្នកបញ្ជាដ្រូនចំនួន ៣២ ក្រុម មកពីប្រទេសចិន និងសាំងហ្គាពួរ ដែលការប្រកួត មានរយៈពេល ២ថ្ងៃ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយព័ត៌មាន CGTN នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៩។

បើប្រៀបធៀបរវាងDrone សម្រាប់ថតវីដេអូ និងDrone សម្រាប់ថតរូបភាព វាហាក់ដូចជាមានភាពខុសប្លែកពីDroneប្រើប្រាស់សម្រាប់ការប្រកួត ដោយសារតែDroneសម្រាប់ការប្រកួត បង្កើតឡើងមានល្បឿនខ្ពស់ និងតូចជាង ម៉ូដែល Drone ទាំង០២ប្រភេទខាងលើ។

អំឡុងពេលប្រណាំង អ្នកប្រកួតប្រើប្រាស់Drone ប្រណាំងប្រភេទ FPV ដែលអាចចាប់សកម្មភាព ដើម្បីធ្វើប្រតិបត្តិការបញ្ជាDrone របស់ពួកគេ៕