(ភ្នំពេញ)៖ ទស្សនិកជនដែលទស្សនាភាពយន្តជីវិតរឿង «បងប្អូន» ប្រាកដជាស្គាល់តួប្រុស លោក តុប វិសាល​ ច្បាស់ហើយ​ ដែលបានសម្តែងជាតួបងប្អូនបង្កើតជាមួយនឹងលោក ម៉ឺន ឯកសុភារិទ្ធ​ ជាអ្នកក្រតស៊ូលំបាក​ រហូតជោគជ័យនៅចុងបញ្ចប់នៃរឿង។ តាមរយៈភាពយន្តមួយនេះ បានធ្វើឲ្យលោកមានភាពលេចធ្លោរ និងទទួល​បានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន ដែលធ្វើឲ្យទីផ្សារសិល្បៈហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់។ យ៉ាងណាមិញ លោកនឹងបង្ហាញវត្តមានក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

តារាប្រុសរូបសង្ហារ តុប វិសាល​ នឹងមកបង្ហាញប្រាប់អ្នកគាំទ្រនូវប្រវត្តិសិល្បៈ ការតស៊ូ ជំនះឧបសគ្គ ក្នុងនាមជាតារាពន្លកថ្មី តែទទួលបានការចាប់អារម្មណ៍ច្រើន ដល់​ទស្សនិកជនឲ្យបានជ្រាប់កាន់តែច្បាស់។ អ្វីដែលពិសេស បញ្ហាផ្ទាល់ខ្លួនដែលតារារូបនេះបានរៀបការដ៏លាក់បាំង ជាហេតុនាំអោយទស្សនិកជនចង់ដឹងផងដែរ ជាពិសេសទៀតនោះ​ថា តើលោកជាមនុស្សបែបណា ក្រៅពីសិល្បៈ តើតារារូបនេះមានអ្វីលាក់បាំងផ្សេងទៀតឬយ៉ាងណានោះ?

ចម្ងល់ទាំងនេះ លោកនឹងបង្ហាញដល់ទស្សនិកជន តាមរយៈការចូលរួម ជាតារាកិត្តិយស ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះនឹង ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕