(ភ្នំពេញ)៖ ផលិតកម្ម Galaxy Navatra ថ្មីៗនេះបានបញ្ចេញនូវបទចម្រៀងមួយបទ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ទស្សនិកជន បីសេសពីស្រទាប់យុវវ័យ ព្រោះគ្រាន់តែឭចំណងជើង គឺប្លែកតែម្តង។ បទថ្មីនិយាយពីរឿងរ៉ាវស្នេហ៍យុវវ័យសម័យ មានចិត្តមិនស្មោះនឹងគ្នា ច្រៀងដោយ កញ្ញា តន់ ច័ន្ទស៊ីម៉ា មានចំណងជើងថា «បើមិនស្មោះស្រឡាញ់គ្នារកងាប់អី» កំពុងត្រូវបានទស្សនិកជនចូលស្តាប់ក្នុងបណ្តាញ Youtube កាន់តែច្រើនឡើងៗ។

ជាការតក់សម្គាល់ បទថ្មីដែលជាស្នាដៃនិពន្ធ Melody និងទំនុកច្រៀង: លោក យឹម តាស្រង់ និងច្រៀងដោយតារាស្រី តន់ ច័ន្ទស៊ីម៉ា កំពុងកក្រើកអស់​អ្នកនិយមស្តាប់ចម្រៀងសម័យ។ ជាមួយគ្នានេះ មិនត្រឹមតែចង្វាក់ភ្លេចថ្មីប្លែកអារម្មណ៍ ស្តាប់ហើយចង់ស្តាប់ម្តងទៀតនោះទេ ងាកមកអត្ថន័យច​ម្រៀងវិញ គឺឡូយកប់តែម្តង ដោយថាឲ្យចំៗចំពោះបុរសៗដែលស្រឡាញ់មនុស្សស្រីមិនស្មោះ ស្រឡាញ់ចង់បោសប្រាស់ ដោះដៃចោលជាដើម។ ទើបសរុបជាអត្ថន័យរួម បានចំណងជើងថា «បើមិនស្មោះស្រឡាញ់គ្នារកងាប់អី»។

ងាកមកទឹកដមសំនៀងរបស់តារាស្រី តន់ ច័ន្ទសស៊ីម៉ា ក្នុងបទថ្មីនេះវិញ គឺមានទឹកដម និងត្រូវជាមួយសំឡេងនាងជាខ្លាំង ជាមួយនឹងទឹកមុខ ការសម្តែងចូលតួក្នុងអត្ថន័យចម្រៀងនេះ ធ្វើឲ្យទស្សនិកជនស្តាប់ហើយ ចង់ស្តាប់ទៀត មិនចេះជិនណាយឡើយ។

ទស្សនិកជនចង់ដឹងថាបទនេះពិរោះ មានអត្ថន័យយ៉ាងណានោះ សូមរីករាយស្តាប់ និងទស្សនាវីដេអូខាងក្រោម៖