(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯក ណាហ្គាវើលបន្តរកបាន ៣ពិន្ទុក្នុងសប្តាហ៍ទី២០ នៃលីគកំពូលកម្ពុជា ជើងទី២ តាមរយៈយកឈ្នះគូប្រជែងអគ្គិសនីកម្ពុជាក្នុងលទ្ធផល ៦-១ ដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) កាលថ្ងៃសៅរ៍សប្តាហ៍មុន។

ទាក់ទងទៅនឹងការប្រកួតរវាងក្រុមទាំងពីរ ណាហ្គាវើល អ្នកដែលបានស៊ុតបញ្ចូលទីដោយកីឡាករ Kipson ពាក់លេខ១៤ រកបាន ២គ្រាប់នៅនាទីទី៧ និងនាទី៨៧ និងមិត្តរួមក្រុម Omogba ពាក់លេខ៣០ រកបាន ២គ្រាប់ដែរ នៅនាទី១៦ និងនាតី៦៩ ចំណែកកីឡាករកម្ពុជា សុះ ស៊ូហាណា ពាក់លេខ១២ រកបាន ១គ្រាប់នៅនាទី៧៥ កីឡាក Amir ពាក់លេខ៨៧ បានស៊ុតបញ្ខូលគ្រាប់ចុងក្រោយនៅនាទី៩០+២ និងក្រុមភ្ញៀវអគ្គសនីកម្ពុជា រកបានតែ ១គ្រាប់នៅនាទី៣៤ ដោយកីឡាករ ពេជ្រ សុវណ្ណារ័ត្ន។

ណាហ្គាវើល សប្តាហ៍ទី១៩កន្លងទៅ លេងបានស្មើជាមូយក្រុម ភ្នំពេញក្រោន ក្នុងទល្ធផល ២-២ កាលពីថ្ងៃសៅរ៍ ទី១០ ខែសីហា នៅក្នុងទឹកដីនៃកីឡដ្ឋាន អ.អេស.អិន។ ណាហ្គាវើល ឆ្លងកាត់២០ប្រកួតកន្លងមកនេះ ឈ្នះ១៤ដង ស្មើ២ដង និងចាញ់៤ដង និងបានឈរនៅចំណាត់ថ្នាក់លេខ២ និងមាន៤៤ពិន្ទុ។

រីឯក្រុមអគ្គិសនីកម្ពុជាវិញ សប្តាហ៍ទី១៩កន្លងទៅ ក៏ធ្លាប់បានចាញ់ក្រុម អាស៊ីអឺរ៉ុបយូណាយធីត នៅក្នុងលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍ ទី១០ ខែសីហា នៅក្នុងទឹករបស់ខ្លួនរបស់ខ្លួន នៃកីឡដ្ឋាន អគ្គីសនីកម្ពុជា។ អគ្គិសនីកម្ពុជា ឆ្លងកាត់២០ប្រកួតកន្លងមកដូចគ្នា ឈ្នះ៥ដង ស្មើ១ដង និងចាញ់១៤ដង និងបានឈរនៅចំណាត់ថ្នាក់លេខ១២ និងមាន១៦ពិន្ទុ៕