(ភ្នំពេញ)៖ ថ្មីៗនេះមានការចាប់អារម្មណ៍ពេញបណ្តាញសង្គម ដោយមានការចែករំលែកនូវវីដេអូខ្លីមួយ បង្ហាញពីការចូលរួមរបស់និសិ្សតអាហាររូបករណ៍ជនជាតិខ្មែរម្នាក់ ចូលរួមក្នុងកម្មវិធី បញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ទទួលបានការចាប់អារម្មណ៍គ្រប់ៗគ្នា។ កាលដែលធ្វើឲ្យគណៈកម្មការ និងអ្នកចូលរួមស្រែកហោរ ព្រោះបេក្ខជនឈ្មោះ ហុង ភារិន មានទេសកោសល្យពិសេស បង្ហាញសមត្ថភាពទាក់ទងទៅហ្នឹងការចងចាំថ្ងៃខែ នៅលើប្រតិទិនក្នុងកម្មវិធីដ៏ល្បីប្រចាំប្រទេសថៃមួយនេះ។

ពិតណាស់ បេក្ខជន ហុង ភារិន គឺជានិស្សិតអាហាររូបករណ៍ព្រះរាជាទាន ប្រចាំសាកលវិទ្យារ៉ាឆាផាត់ឆៃយ៉ាភូមិ។ លោកបាន បានចូលរួមបង្ហាញសមត្ថភាពពិសេស ទាក់ទងទៅនឹងការចងចាំថ្ងៃខែ នៅលើប្រតិទិននៅក្នុងកម្មវិធីដ៏ល្បីប្រចាំប្រទេសថៃ «Super 100» កាលពីពេលថ្មីៗនេះ។ បន្ថែមពីនេះ ទម្រាំតែបានចូលរួមវគ្គផ្តាច់ព្រាត់ នៅចំពោះមុខគណៈកម្មការ លោក ហុង ភារិន បានឆ្លងកាត់វគ្គធ្វើតេស្តសមត្ថភាពជាច្រើនដំណាក់កាល និងល្អិតល្អន់បំផុត ពីសំណាក់អ្នករៀបចំកម្មវិធី។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីផេក «Cambodian Student Associations of Chaiyaphum Rajabhat University- CSA CPRU»។

សម្រាប់កម្មវិធី «Soper 100» នេះ បេក្ខភាពដែលធ្វើបានសម្រេច ទៅតាមវិញ្ញាសារគណៈកម្មការ ឬអ្នករៀបចំកម្មវិធី នឹងទទួលបានប្រាក់រង្វាន់ ឬឧបករណ៍ដែលខ្លួនចង់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕