(ក្រុងមីឡាន)៖ កីឡាករខ្សែបម្រើស្លាប Franck Ribery បានសម្រេចចិត្តទៅលេងឲ្យក្លឹបអ៊ីតាលី Fiorentina ដោយគ្មានតម្លៃខ្លួន ក្រោយពេលផុតកិច្ចសន្យាជាមួយក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich នាពេលថ្មីៗនេះ។

កីឡាករសញ្ជាតិបារាំង វ័យ៣៦ឆ្នាំរូបនេះបានចំណាយពេលលេងឲ្យក្លឹបខ្លារខិន Bayern Munich ១២ឆ្នាំគិតចាប់តាំង ពីឆ្នាំ២០០៧ ជាមួយនឹងការរកបាន ៨៦គ្រាប់ក្នុងចំណោម ២៧៣ប្រកួត នៅក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga នឹងជួយឲ្យក្លឹបស្ថិតនៅទីក្រុង Munich មួយនេះឈ្នះបាន ៩ពាន និង UEFA Champions League កាលឆ្នាំ២០១៣ ផងដែរ។

កីឡាករចាស់វស្សា Franck Ribery បានថ្លែងគេហទំព័រក្លឹប Fiorentina ថា «ខ្ញុំសប្តាហ៍ចិត្តណាស់ដែលបានទីនេះ ដើម្បីទទួលអ្វីៗគ្រប់យ៉ាងទាំងអស់គ្នាក្នុងក្លឹប Fiorentina។ ពួកយើងនឹងធ្វើការ និងឈ្នះពានផ្សេងៗរួមគ្នា»