(ភ្នំពេញ)៖ «Budweiser» បានដាក់ចេញនូវប្រូម៉ូសិនពិសេសជូនដល់អតិថិជនរបស់ខ្លួន នៅទីតាំងហាងធំៗចំនួន៤ ក្នុងរាជធានីភ្នំពេញ មានដូចជា ហាង «ភោជនីយដ្ឋាន 570», «ភោជនីយដ្ឋាន Beer city», «ភោជនីយដ្ឋាន មិត្តចាស់» និង «ភោជនីយដ្ឋាន កន្លែងចាស់» រាល់ពេលអតិថិជនទស្សនាគូជក់ចិត្តនៅរដូវបាល់ទាត់ Premier League សម្រាប់​ថ្ងៃទី១៤ និងទី១៥ ខែកញ្ញានេះ ដែលធ្វើការផ្សាយផ្ទាល់ ពីប្រទេសអង់គ្លេស។

តំណាងចែកចាយស្រាបៀរ Budweiser ប្រចាំនៅក្នុងប្រទេសកម្ពុជា បានថ្លែងប្រាប់ឲ្យដឹងថា ការប្រូម៉ូសិនពិសេសនៅក្នុងហាងធំៗទាំង៤នេះ គឺនៅ​ពេលអតិថិជនចូលទៅញ៉ាំអាហារ និងទស្សនាព្រឹត្តិការណ៍ Premier League ហើយជាវស្រាបៀរ Budweiser ពិសារក្នុងអំឡុងពេលទស្សនាការប្រកួត។ លោកបន្តថា កម្មវិធីនេះគឺរាល់អតិថិជនជាវស្រាបៀរ៦កំប៉ុងឬ៦ដប នឹងថែមជូន១កំប៉ុង។ រាល់អតិថិជនជាវ១២កំប៉ុងឬ១២ដប នឹងថែមជូន មួកដ៏ស្រស់ស្អាតមួយ និងរាល់អតិថិជនជាវចំនួន២៤កំប៉ុងឬ២៤ដប នឹងថែមជូនកាបូបដ៏ស្រស់ស្អាតមួយភ្លាម។

សូមបញ្ជាក់ថា ការផ្ដល់ជូនពិសេសពីស្រាបៀរ Budweiser គឺមានតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ពោលគឺថ្ងៃទីទី៧ និងទី៨ ខែកញ្ញានេះ ជាមួយនឹងការទស្សនាការប្រកួតបាល់ទាត់ ព្រឹត្តិការណ៍ Premier League នៅប្រទេសអង់គ្លេស៕