(ភ្នំពេញ)៖ ផ្សារទំនើប អ៊ីអនម៉ល សែនសុខ បានរៀបចំកម្មវិធីសប្បាយៗមួយ ដែលមានឈ្មោះថា «ញុំាកំសាន្តសប្បាយៗ» ដែលបានផ្តលឱកាសទៅដល់ប្រជាពលរដ្ឋ ដែលមកកំសាន្តនិងទិញអាហារ ភេសជ្ជៈ នៅផ្សារទំនើបចូលរួមលេងល្បែង ប្រកួតញុំាអាហារជាពិសេសមានឱកាសឈ្នះរង្វាន់ ពីកម្មវិធីក្នុងការប្រកួតញុំាអាហារកំសាន្តសប្បាយៗ ដែលមានទីតាំងនៅ South Court ជាន់ផ្ទាល់ដីនៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី នាថ្ងៃអាទិត្យ ទី ១៥ខែកញ្ញា ឆ្នាំ ២០១៩ នេះ។

អ្វីដែលពិសេសនោះ អតិថិជនអាចមានឱកាសឈ្នះរង្វាន់ជាកូប៉ុងសម្រាប់ញុំាអាហារ ពីកម្មវិធីខាងលើដែលត្រូវធ្វើតាមលក្ខណ្ឌខាងក្រោម ទី១៖ អតិថិជនត្រូវបង្ហាញវិក័យប័ត្រញុំាអាហារ ឬ ភេសជ្ជៈ នៅអាហារដ្ឋានណាមួយក្នុងផ្សារទំនើប ដែលមានការបរិច្ឆេទចាប់ពីថ្ងៃទី ១១​ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៩។ ទី២៖ វិក័យប័ត្រត្រូវមានតម្លៃចាប់ពី ៥ដុល្លារ ឡើងទៅ ឬ បូកបញ្ចូលគ្នាស្មើរ ៥ដុល្លារ ឡើងទៅ ដោយកំណត់យកតែវិក័យប័ត្រទិញទំនិញអាហារ ដោយមានសុពលភាពសម្រាប់តែការញុំាអាហារ និង​ភេសជ្ជៈតែប៉ុណ្ណោះ។

​លោក ញ៉ឹក ហុងឆេង ជាអ្នករៀបចំកម្មវិធីខាងលើបានឲ្យដឹងថា សម្រាប់កម្មវិធីញុំាកំសាន្តសប្បាយៗ ជាច្រើនបែប គឺពីកម្មវិធីបានផ្តលឱកាស ទៅអតិថិជនដែលបានមកទិញអាហារ និងភេសជ្ជៈ ដោយមានតម្លៃចាប់ពី ៥ដុល្លារ ឡើងទៅហើយអតិថិជន ត្រូវយកវិកាយប័ត្រមកចុះឈ្មោះចូលរួមលេងកំសាន្ត សប្បាយដោយបើកសិទ្ធឲ្យគ្រប់វ័យចូលរួមលេងកំសាន្តផ្ទាល់ ហើយកម្មវិធីនេះធ្វើឡើង ដើម្បីបង្កើតភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលទៅដល់អតិថិជន ដែលមកកំសាន្តនិងទិញទំនិញនាផ្សារទំនើបផ្ទាល់តែម្តង៕