(បរទេស)៖ តើអ្នកធ្លាប់មានក្ដីស្រមៃទៅនឹងការធ្វើដំណើរថា នឹងអាចកំដរអស់លោកអ្នកឱ្យកាន់តែមានភាពសប្បាយរីករាយ ចំពោះគោលដៅទីជិតរឺទីឆ្ងាយក្ដី ដោយភ្ជាប់បំពាក់ជាមួយឧបករណ៍បច្ចេកវិទ្យាថ្មីសម្រាប់ឱ្យលោកអ្នក ទស្សនាកម្មវិធីកម្សាន្តនានាក្នុងរថយន្តដែររឺទេ?

តាមកិច្ចសារព័ត៌មានពី CGTN កាលពីថ្ងៃ៥ វិច្ឆិកា ២០១៩ កន្លងទៅ បានឱ្យដឹងថា ក្រុមការងារ Mobis ដែលមានឯកទេសយ៉ាងច្បាស់លាស់ក្នុងការបង្កើត និងតែងនាំមកនូវគ្រឿងឧបក្ខាថ្មីៗសំរាប់អតិថិជន KIA, បានបើកបង្ហាញខ្លួនជាលើកដំបូងដោយឈរចំណាត់ថ្នាក់លេខរៀងទី២ នៅលើទីផ្សារនាំចូលអន្តរជាតិនៃប្រទេសចិន។
ជាមួយការរំលេចរូបរាងនូវរថយន្តថ្មីស្រឡាងមួយប្រភេទទៀត ដោយបំពាក់នូវកញ្ជក់រថយន្ត ដែលមានលក្ខណៈសម្បូរបែបអាចបំលែងទៅជាអេក្រង់ធំមួយវិញភ្លាមៗ។ ប្រព័ន្ធផ្នែកខាងក្នុងដែលមានមុខងារក្នុងការត្រួតពិនិត្យ ដោយផ្អែកលើកាយវិការអ្នកបញ្ជារថយន្តកាន់តែអស្ចារ្យ ដោយអនុញ្ញាតឱ្យអ្នកបើកបរ និងអ្នកដំណើរដោយគ្រាន់តែចង្អុលម្រាមដៃ ឬគ្រវីដៃររបស់ពួកគេនោះ គោលដៅនឹងដំណើរការដោយស្វ័យប្រវត្តិ។

លើសពីនេះទៅទៀត​វាមានសមត្ថភាពសង្កេតយ៉ាងពិសេស ដោយអាចដំណើរការផ្លាស់ប្ដូរប្រព័ន្ធគ្រប់លក្ខណៈរបស់រថយន្តដោយឯកឯង ស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់នៅគ្រប់កាលៈទេសៈទាំងអស់៕