(ម៉ូស្គូ)៖​ ក្រុមសេះបង្កង់អុីតាលី Juventus យកឈ្នះក្រុមរុស្ស៊ី Lokomotiv Moscow ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតប្រជែងប្រចាំពូល D នៃពានរង្វាន់បាល់ទាត់លីគអឺរ៉ុប UEFA Champions Legaue​គ្រាដែលគ្រាប់ជ័យជម្នះរបស់ក្រុមលោក Sarri រកបានដោយកីឡាករអន្តរជាតិប្រេស៊ីល Douglas Costa នៅនាចុងម៉ោង ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី ៧ខែវិច្ឆិកា​ ឆ្នាំ២០១៩។

ក្រុមលោក Maurizio Sarri បានឡើងឈរកំពូលតារាងប្រចាំពូល Dក្រោយរកបាន ៣ពិន្ទុបន្ថែម​ ដោយយកឈ្នះម្ចាស់ផ្ទះ​ Lokomotiv ពីការធ្វេីបានសម្រេចដោយកីឡាករ​ Aaron Ramsey នៅនាទីទី៣ គ្រាដែលក្រុមលោក Yuri Semin រកបានគ្រាប់តាមស្មើវិញដោយកីឡាករ Aleksey Miranchuk នៅនាទី១២ ខណៈគ្រាប់ជ័យជម្នះរបស់ Douglas Costa ធ្វើបាននៅនាទី៩០+៣។

សម្រាប់លទ្ធផលនេះ​ បានធ្វើឲ្យក្រុមលោក Maurizio Sarri បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈក្រុមអេស្ប៉ាញ Atletico Madrid រកបានត្រឹមតែ ៧ពិន្ទុក្រោយបរាជ័យដោយចាញ់ក្រុម Bayern Leverkusen ក្នុងលទ្ធផល ២-១ ដែលនេះជាការប្រជែងប្រចាំពូល D នៃពាន UCL គ្រាដែលក្រុមទាំងអស់សុទ្ធតែនៅសល់ម្នាក់ ២ប្រកួតដោយក្រុម Juventus ត្រូវប៉ះ Atletico Madrid នៅប្រកួតបន្ទាប់៕