(មែនឆេស្ទើ)៖ ក្លឹបបាល់ទាត់អង់គ្លេស Manchester United បានឡើងទៅវគ្គ ៣២ក្រុមនៃពានរង្វាន់បានល់ទាត់ Europa League 2019-2020 ក្រោយយកឈ្នះក្រុម Partizan Beograd ក្នុងលទ្ធផល ៣-០ នៃការប្រកួតជើងទី ៤ក្នុងនោះខ្សែប្រយុទ្ធវ័យក្មេង ៣រូបរកបានម្នាក់ ១គ្រាប់ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី ៨ខែវិច្ឆិកា ឆ្នាំ២០១៩។

ការប្រកួតនាកីឡដ្ឋាន Old Trafford ខ្សែប្រយុទ្ធជួមុខវ័យក្មេង Mason Greenwood នៅនាទី ២២ មិត្តរួមក្រុម Anthony Martial រកបាននៅនាទី ៣៣ និង Marcus Rashford រកបាននៅនាទី ៤៩ សម្រាប់លទ្ធផលនេះបានជួយឲ្យក្រុមបិសាចក្រហម Man Utd ដែលមានលោក Ole Gunnar Solskjaer មានក្តីសង្ឃឹមឡើងទៅវគ្គ ៣២ក្រុមដោយរកបាន ១០ពិន្ទុហើយមិនទាន់របូតគ្រាប់បាននៅឡើងទេក្នុងប្រជែងប្រចាំពូល L។

សម្រាប់ការប្រកួតបន្ទាប់ក្រុមអតីតជើងឯកពាន Europa League 2016-2017 និងត្រូវបន្តជួបក្រុម FC Astana នៅថ្ងៃទី ២៨ ខែវិច្ឆិកា និងបន្តជួបក្រុម AZ Alkmaar នៅថ្ងៃទី ១៣ខែធ្នូ ឆ្នាំ២០១៩ ខណៈពាននេះកូនក្រុម Mason Greenwood និង Anthony Martial ទើបរកបានម្នាក់ ២គ្រាប់ប៉ុណ្ណោះក្នុងចំណោមកីឡាកររកគ្រាប់បានច្រើន៕