(ភ្នំពេញ)៖ តារាហ្វេសប៊ុក និងជាពាណិជ្ជករវ័យក្មេងមានឈ្មោះពិតថា «សួស បញ្ញាវត្តី» ហៅ តី ឆាយ (ឈ្មោះក្នុង ហ្វេសប៊ុក) ដែលជាម្ចាស់ក្រុងហ៊ុន Miss Princess Beauty Co.,Ltd ថ្មីៗនេះ នាងទទួលបានពានរង្វាន់ «Successful CEO Award 2019» ពីកម្មវិធីចែករង្វាន់ជូនសហគ្រិនឆ្នើមឆ្នាំ២០១៩ ដែលបានរៀបចំឡើង នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅផ្សារទំនើប អេអនម៉លសែនសុខ ក្រោមអធិបតីភាពលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឲ្យលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងមានការចូលរួមពីសំណាក់ សហគ្រិនជាច្រើនរូបទៀត។

សហគ្រិនវ័យក្មេង តី ឆាយ បានថ្លែងថា «នាងខ្ញុំ Tey Chhay ម្ចាស់ក្រុមហ៊ុន Miss Princess Beauty Co.,Ltd បានចូលរួមកម្មវិធី «ប្រគល់ពានរង្វាន់ ជូនសហគ្រិនឆ្នើម Successful CEO Award 2019» ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានផ្តល់កិត្តិយស បំពាក់ជូនក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលតំណាងឲ្យលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តី ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា»

អ្នកនាងបន្តថា ពានរង្វាន់ដែលត្រូវបំពាក់ជូនសហគ្រិនឆ្នើម គឺ ពានរង្វាន់ទី១ «Successful CEO Award 2019»។ សម្រាប់ការទទួលបានពានរង្វាន់នេះ ចាត់ទុកថា ជាជោគជ័យដ៏ធំធេង និងជាកិត្តិយស សម្រាប់សហគ្រិន ស្រីវ័យក្មេង អ្នកនាង តី ឆាយ ខណៈដែលនាងមានអាយុ មិនទាន់បានពាក់កណ្ដាល៥០ឆ្នាំនោះទេ ប៉ុន្តែនាងបានក្លាយជាពាណិជ្ជករ ឬសហគ្រិនវ័យក្មេងមួយរូប មានជំនួញធំៗ ចំនួន៣នៅក្នុងដៃ រួចជាស្រេចទៅហើយ។

គេនៅចាំបានថា អ្នកនាង សួស បញ្ញាវត្តី ក្រៅពីទទួលបាន ពាន រង្វាន់ «Successful CEO Award 2019» នៅក្នុងប្រទេសកម្ពុជា នាងក៏ធ្លាប់ទទួលបានពានរង្វាន់ ដល់ទៅ ពីរក្នុងពេលតែមួយ ពីប្រទេសថៃ នាពេលថ្មីៗនេះ ទៅលើផលិតផលដែលមានស្ដង់ដា និងគុណភាព ខណៈដែលពានរង្វាន់ទី១ គឺពានរង្វាន់ «Standardization product award 2019» និងទីពីរ គឺពានរង្វាន់ «Outstanding organization 2019» ដោយពានរង្វាន់ទាំងនេះ ត្រូវបានផ្ដល់កិត្តិយសប្រគល់ជូនដោយ លោករដ្ឋមន្រ្តីនៃប្រទេសថៃ ក្នុងទីក្រុងបាងកក។

សូមបញ្ជាក់ថា ការទទួលបាននូវ ពានរង្វាន់សហគ្រិនឆ្នើម នេះ ក៏បានលើទឹកចិត្តឲ្យ រូបនាង ក្នុងការធ្វើជំនួញ ដើម្បីផ្ដល់មុខមាត់ដល់គ្រួសារ និងសង្គមជាតិ កាត់បន្ថយភាពក្រីក្រផ្ដល់ឱកាស ការងារជូនប្រជាជនកម្ពុជាបានច្រើន និងដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្លាយជាប្រទេសមានបានឆាប់រហ័សផងដែរ។

បច្ចប្បន្នអ្នកនាង តី ឆាយ ជាម្ចាស់ក្រុមហ៊ុន Miss Princess Beauty Co.,Ltd នឹង ជាអ្នកនាំចូលផលិតផលសំរកគីឡូរដែលទទួលបានពានរង្វាន់លេខ១ប្រចាំប្រទេសថៃ គឺឈុតសំរកគីឡូ Cheripino Fiber set ផ្តាច់មុខនៅប្រទេសកម្ពុជាតែម្ដង៕

Advertising