(ភ្នំពេញ)៖ ម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បច្ចុប្បន្នទ្រង់កំពុងសាងនូវប្រជាប្រិយភាពខ្លាំង ក្នុងវិស័យសិល្បៈ តាមរយៈការ Cover បទចម្រៀងជាច្រើន បង្ហោះចូលក្នុងបណ្ដាញសង្គម ក៏ដូចជាបានបញ្ចេញបទចម្រៀងផ្ទាល់ របស់ព្រះនាងនាពេលកន្លងមក។ យ៉ាងណាមិញ ថ្មីៗនេះម្ចាស់ក្សត្រីតូចពោរពេញដោយសមត្ថភាព និងសម្រស់ទាក់ទាញ ព្រះនាង ជេនណា បានបញ្ចេញនូវបទចម្រៀងផ្ទាល់ខ្លួនមួយបទទៀតហើយ មានចំណងជើងថា «កោះអូនកោះបង» ខណៈដែលចម្រៀងមួយបទនេះ គឺបានបង្ហាញពីសម្បត្តិធម្មជាតិ ពោលគឺសម្រស់ដ៏ស្រស់ត្រកាលរបស់ព្រៃកោងកាង ឲ្យយុវជនចូលរួមថែរក្សាការពារ និងអភិរក្ស។

នៅលើហ្វេសបុកផេកផ្លូវការរបស់អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បានបញ្ចេញបទចម្រៀងថ្មី ដែលចម្រៀងមួយបទនេះមានចំណងជើងថា «កោះអូនកោះបង» ដែលអ្នកអង្គម្ចាស់ក្សត្រីតូចបានបញ្ចេញនូវសំនៀងបានយ៉ាងពីរោះរណ្ដំចិត្ត ស្ដាប់មិនចេះជិនណាយ ថែមទាំងបានបង្ហាញនៅទេសភាពស្រស់ស្អាត នៃសម្រស់ព្រៃកោងកាងដ៏សែនមនោរម្យ បង្ហាញឲ្យឃើញកាន់តែច្បាស់ពីសម្រស់ដ៏ស្រស់ត្រកាលនៃធម្មជាតិ រួមជាមួយនឹងអត្ថន័យឲ្យយុវជនចូលរួមការពារ និងអភិរក្ស។

ជាការពិតអត្ថន័យនៃចម្រៀងមួយនេះ គឺរៀបរាប់ពីសម្បត្តិធម្មជាតិ សម្រស់របស់ព្រៃកោងកាង ដែលជាកេរ្តិ៍ដំណែលរបស់ប្រទេសកម្ពុជា អមដោយទេសភាពពណ៌ខៀវស្រងាត់ដាច់កន្ទុយភ្នែក ព្រមទាំងឲ្យយុវជនខ្មែរចូលរួមលើកស្ទួយ និងថែរក្សាសម្បត្តិធម្មជាតិខ្មែរ ដែលដូនតាបានបន្សល់ទុកជាកេរ្តិ៍ដំណែល ចូលរួមសាមគ្គីគ្នាការពារក៏ដូចជាអភិរក្សនូវសម្បត្តិធម្មជាតិ ជាពិសេសគឺព្រៃកោងកាងឲ្យបានគង់វង្ស និងរីកចម្រើនរហូតទៅ។

ចង់ដឹងកាន់តែច្បាស់ថា «កោះអូនកោះបង» របស់អ្នកអង្គម្ចាស់ នរោត្តម ជេន ណា ពីរោះរណ្ដំ និងបង្កប់អត្ថន័យយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជនរីករាយសណ្ដាប់នូវចម្រៀងមួយនេះទាំងអស់គ្នា៖