(សេអ៊ូល)៖ បណ្តាអ្នកគាំទ្រជាតិ-អន្តរជាតិរបស់ BLACKPINK បាននាំគ្នាចំណាយលុយរបស់ខ្លួន ជួយឡានផ្ទាំង LED ព័ទ្ធជុំវិញអាគារផលិតកម្ម YG ដើម្បីទាមទារយុតិ្តធម៌ជូនអាយដលរបស់ពួកគេ។ នេះបើយោងតាមការ ចេញផ្សាយដោយសារព័ត៌មាន allkpop នៅថ្ងៃទៅ១៦ ខែធ្នូ ឆ្នាំ២០១៩។

ជាការកត់សម្គាល់ឡានផ្ទាំង LED របស់ BLINKs (គាំទ្រជាតិ-អន្តរជាតិរបស់ BLACKPINK) បានព័ទ្ធជុំវិញអាគារ របស់ផលិតកម្ម LED ជាមួយនឹងការបង្ហាញសារទាមទារឲ្យផលិតកម្ម ធ្វើអ្វីដែលបានសន្យាកន្លងមក។ ដោយក្នុងនោះ ក្រុមអ្នកគាំទ្របានលើកឡើងនូវការទាមទារចំនួន៤ចំណុច៖ ទី១ ទាមទារឲ្យផលិតកម្ម YG ចេញចម្រៀងឲ្យ BLACKPINK ពីរដងក្នុងមួយឆ្នាំ, ទី២ បញ្ចេញ solo របស់សមាជិកនីមួយៗ (Rosé, Lisa, Jisoo), ទី៣៖ ផ្តល់ការ promote សម្រាប់ BLACKPINK ឱ្យបានច្រើនជាងនេះ, និងទី៤ ឱ្យ BLACKPINK ចូលរួមជាមួយ កម្មវិធីប្រគល់ពាននានា (Award Show Announcement)។

គួរជម្រាបថា សកម្មភាពរបស់ក្រុមអ្នកគាំទ្ររបស់ BLACKPINK ពេលនេះ កំពុងតែកក្រើកយ៉ាងខ្លាំងក្នុង ប្រទេសកូរ៉េ។ ជាពិសេសបណ្តាញផ្សព្វផ្សាយបរទេសបានធ្វើការចុះផ្សាយយ៉ាងព្រោងព្រាត ខណៈសកម្មភាពនេះបានចាប់ផ្តើមពីវេលាម៉ោង ៩៖០០ ព្រឹក ដល់ ១៩៖០០ យប់ (ម៉ោងនៅកូរ៉េ) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩៕