(ក្រុងឡុងដ៍)៖ ហង្សក្រហម Liverpool ដែលមិនទាន់ស្គាល់ពាក្យថា «ចាញ់» ក្នុង ២៥សប្តាហ៍នៅ Premier League រដូវកាលនេះ នឹងប៉ះក្រុមទើបឡើងថ្មី និងឈរនៅបាតតារាង Norwich City នារាត្រីថ្ងៃសៅរ៍ស្អែកនេះនៅកីឡដ្ឋាន Carrow Road។

ក្នុងរដូវកាល English-Premier League 2019-2020 (EPL) ក្រុមហង្សក្រហម Liverpool បានកំពុងបង្កើតឥទ្ធិពលធ្វើព្យុះភ្លៀងលើវាលស្មៅ ទៅលើគូប្រកួតរបស់ខ្លួន ដោយមិនទាន់មានក្រុមណាអាចធ្វើឲ្យខ្លួនបរាជ័យឡើយ។ ស្របពេលក្រុមកាំភ្លើងធំ Arsenal ហាក់ធ្វើមិនសូវបានល្អទេក្នុងរដូលកាលនេះ។
រហូតចូលមកដល់សប្តាហ៍នេះ គឺ Arsenal ត្រូវបើកទ្វារកីឡដ្ឋាន Emirate របស់ខ្លួន ដើម្បីទទួលក្រុមសារិកាព្រៃ Newcastle United ដែលជាភ្ញៀវនៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១៖៣០នាទីយបប់។

មួយរយៈក្រោយនេះ ក្រុមកាំភ្លើងធំហាក់ធ្វើមិនសូវបានល្អទេ ដោយលេង ៥ក្រកួត ស្មើ៤ និងឈ្នះ១ដងគត់ ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១០ ក្នុងតារាង Premier League បណ្តោះអាសន្ន។ ចំណែកឯជំនួប ១គូទៀត គឺក្រុម Norwich City ដែលកំពុងឈរនៅបាតតារាង ត្រូវបើកកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ភ្ញៀវក្រុមជើងខ្លាំងកំពូលតារាង ហង្សក្រហម Liverpool នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១២៖៣០នាទីរំលងអធ្រាត។

លទ្ធផលសប្តាហ៍មុនទាំង ៤ក្រុមរួមមាន៖
-Norwich City 0-0 Newcastle United
-Liverpool 4-0 Southampton
-Burley 0-0 Arsenal

ដូច្នេះ ចុងសប្តាហ៍ពិសេសនេះ រង់ចាំទស្សនាទាំងអស់គ្នានៅស្ថានីយទូរទស្សន៍របស់ CBS (CTN, MYTV, CNC) និងផ្សាយបន្តផ្ទាល់ការប្រកួតនេះ រួមទាំងការប្រកួតផ្សេងៗទៀតផងដែរ នោះគឺការផ្សាយបន្តផ្ទាល់គូពិសេសៗនូវក្របខណ្ឌកំពូល La Liga របស់អេស្ប៉ាញផងដែរ ដោយឈានមកដល់សប្តាហ៍ទី២៤ ហើយ គឺជំនួបរវាងក្រុមជើងខ្លាំង FC Barcelona ប៉ះ Getafe នៅរាត្រីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ វេលាម៉ោង ១០៖០០នាទីយប់ ហើយ ១ក្រុមទៀត ជំនួបរវាងក្រុម Eibar ប៉ះ Real Socieded នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១០៖០០នាទីយប់ផងដែរ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕