(ភ្នំពេញ)៖ តារាចម្រៀងស្រី មានរូបសម្រស់ស្រស់ស្អាត កញ្ញា ណាណៃ ថ្មីៗនេះនាងបានបញ្ចេញនូវ MV បទចម្រៀងរបស់ខ្លួនមួយបទ មានចំណងជើងថា «ព្រៃវែងរឿងខ្ញុំ» ខណៈដែលសាច់រឿងនៃចម្រៀងនេះ គឺបង្ហាញពីជីវិតពិត ព្រមទាំងប្រវត្តិកម្សត់របស់នាង​ ហើយអ្វីដែលរឹតតែពិសេសបំផុតនោះ MV ចម្រៀងមួយនេះ គឺណាណៃ បានបញ្ចេញចំថ្ងៃទិវាបុណ្យនៃក្ដីស្រឡាញ់ ខណៈដែលបទនេះ គឺបានបង្ហាញពីក្ដីស្រឡាញ់យ៉ាងធំធេងរបស់នាង ទៅកាន់អ្នកម្ដាយផងដែរ។

ជាការពិតណាស់ ចំពោះ MV បទចម្រៀង«ព្រៃវែងរឿងខ្ញុំ» ដែលតារាចម្រៀងក្នុងផលិតកម្ម ZONE កញ្ញា ណាណៃ ទើបនឹងធ្វើការ​បញ្ចេញក្ដៅៗ ក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ នេះកំពុងធ្វើឲ្យទស្សនិកជនពេញចិត្ត ក៏ដូចជាដាក់អារម្មណ៍តាម ទៅលើបទចម្រៀង «ព្រៃវែងរឿងខ្ញុំ» ខណៈដែលអត្ថន័យ និងសាច់រឿងក្នុង MV ទាំងស្រុង គឺរៀបរាប់ពីជីវិតពិត ប្រវត្តិកម្សត់កម្ររបស់ខ្លួន ក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារ ត្រូវរ៉ាប់រងទៅលើជីវភាពគ្រួសារទាំងមូល ដើររកប្រាក់ យកទៅចិញ្ចឹមបីបាច់ ក្នុងគ្រួសារទាំងមូល។ បទនេះផងដែរ ជាបទចម្រៀងដែលបានបង្ហាញពីក្ដីស្រឡាញ់ ដ៏ធំធេងរបស់​នាង ទៅកាន់អ្នកម្ដាយជាទីស្រឡាញ់ ជាពិសេសតែម្ដងក្នុងថ្ងៃទិវា​នៃក្ដីស្រឡាញ់នេះ។

គួរជម្រាបថា ទោះបីជាទើបប្រឡូកចូលសិល្បៈ និងមានកេរ្តិ៍ឈ្មោះល្បីគួរសម ក្នុងសិល្បៈក៏ពិតមែន តែតាមរយៈបទចម្រៀង «ព្រៃវែងរឿងខ្ញុំ» របស់ស្រីស្អាត ណាណៃ ធ្វើឲ្យនាងទទួលបានការកោតសរសើរច្រើន ​ពីទស្សនិកជន និងដាក់មនោសញ្ចេតនាបានយ៉ាងល្អ ធ្វើឲ្យបទចម្រៀង និងអត្ថន័យ នៃសាច់រឿងទាំងមូល ពីរោះនិងកម្សត់ខ្លាំង។

ចង់ដឹងថា MV បទចម្រៀង «ព្រៃវែងរឿងខ្ញុំ» របស់កញ្ញា ណា ណៃ បង្ហាញពីជីវិតពិតរបស់នាង កម្សត់យ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយទស្សនានូវវីដេអូ ខាងក្រោម៖