(ក្រុងឡុងដ៍)៖​ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា សម្រាប់ក្លិបបាល់ទាត់ Brighton ដែលស្ថិតក្នុង​លីគកំពូលអង់គ្លេស Premier League បានធ្វើតេស្តវិជ្ជមាន COVID-19 ទៅលើសមាជិកក្រុមតែកីឡាកររូបនោះមិនត្រូវបានបង្ហាញឈ្មោះនោះទេ ដែលបញ្ហានេះត្រូវឲ្យដឹងតាមរយៈលោក Paul Barber ដែលជានាយកប្រតិបត្តិក្លិប។

លោក Paul Barber បានបន្តឲ្យដឹងថា សម្រាប់បុគ្គលខាងលើបានកំពុងតែសម្រាកព្យាបាល ក្រោយពេលរូបគេបានចេញរោគសញ្ញា COVID-19 និងធ្វើតេស្តវិជ្ជមាន ខណៈកីឡាករ៣រូបផ្សេងទៀតក៏ត្រូវបានធ្វើតេស្តវិជ្ជមាន ក្រោយចេញរោគសញ្ញា និងត្រូវបានសម្រាកព្យាបាលយ៉ាងចាំបាច់ជាខ្លាំង គ្រាដែលក្រុម Brighton មិនបានផ្តល់ការហ្វឹកហាត់នោះទេ ក្រោយពេលពន្យាពេលការប្រកួតលីគ អំឡុងពេលការរាតត្បាតដោយមេរោគឆ្លង។

សម្រាប់ក្លិប Brighton បច្ចុប្បន្នបានស្ថិតនៅត្រឹមលេខរៀទី ១៥រកបាន ២៩ពិន្ទុដោយចំនួនលើស ២ពិន្ទុពីក្រុមដែលស្ថិតនៅតំបន់កាត់ចោលនៃលីគ Premier League 2019-2020 ដោយគិតត្រឹមសប្តាហ៍ទី២៩ ដែលនៅសល់តែ ៩ប្រកួតទៀតប៉ុណ្ណោះ៕