(ចក្រភពអង់គ្លេស)៖ ក្រុមអ្នកជីវសាស្រ្តខាងសត្វទឹក ជនជាតិអង់គ្លេស បាននិយាយថា គ្រោងឆ្អឹងត្រីបាឡែនដំបូងគេបង្អស់ ដែលបានរកឃើញនៅបាតសមុទ្រនៃតំបន់អាក់ទិច និងផ្តល់ចំនេះដឹងថ្មីអំពីជីវិតរស់នៅក្នុងបាតសមុទ្រ។

ពួកគេបានបន្តទៀតថា នៅទូទាំងពិភពលោក មានគ្រោងឆ្អឹងត្រីបាឡែនតែ ៦ក្បាលប៉ុណ្ណោះ ត្រូវបានរកឃើញនៅបាតសមុទ្រ។ ម្យ៉ាងវិញទៀតគ្រោងឆ្អឹងទាំងនេះត្រូវបានរកឃើញនៅក្នុងបាតសមុទ្រ ជិតប្រជុំកោះ Sandwich ភាគខាងត្បូង នៃចក្រភពអង់គ្លេស។

លោក Diva Amon នៃមហាវិទ្យាល័យ វិទ្យាសាស្រ្តភពផែនដី និងមហាសមុទ្រ​ បាននិយាយថា «សត្វដ៏ធំបំផុតរបស់ពិភពលោកនេះ ចូលចិត្តរស់នៅក្នុងបាតសមុទ្រជ្រៅ ដែលជាកន្លែងដែលអាចផ្តល់ទីជំរកយ៉ាងមានសុវិត្ថភាព ព្រមទាំងចំណីអាហារយ៉ាងសំបូរបែប»