(ឡាសវេហ្គាស)៖ ជើងខ្លាំងគុនចម្រុះ កីឡាករ Conor McGregor ត្រូវឡើងការពារខ្សែក្រវាត់ World Ligntweignt Championship ដោយត្រូវប៉ះកីឡាករ Khabib Nurmagomedov ក្នុងព្រឹត្តិការណ៍ UItimate Fighting Championship ប្រភេទទម្ងន់ ៧០គីឡូក្រាមនៅថ្ងៃសៅរ៍ ទី០៦ ខែតុលា ឆ្នាំ២០១៨។

ការប្រកួតនេះ នឹងធ្វើឡើងនៅក្នុងសង្វៀន T-Mobile Arena ស្ថិតក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។

កីឡាករសញ្ជាតិអៀរឡង់ មានវ័យ ៣០ឆ្នាំ កម្ពស់ ១.៧៥ម៉ែត្រ McGregor ជាម្ចាស់ខ្សែក្រវាត់ UFC ២ខ្សែ ដោយធ្លាប់ប្រកួតបាន ២៤ដង ឈ្នះ២១ដង ចាញ់៣ដង មិនដែលស្មើ ខណៈគូប្រជែងកីឡាករសញ្ជាតិរុស្ស៊ី Khabib មានវ័យ ៣០ឆ្នាំ កម្ពស់ ១.៧៨ម៉ែត្រ មានខ្សែក្រវាត់ ១ផងដែរនោះ ធ្លាប់ប្រកួតបាន ២៦ដង និងមិនដែលចាញ់ឡើយ៕