(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន នៅទូទាំងប្រទេស សូម​ព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសារទរយ៉ាងក្រៃលែង ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៧ យាងចូល ៦៨ព្រះវស្សា។

នាឱកាសដ៏មហាជ័យមង្គលវិសេសវិសាលថ្លៃថ្លា​នេះ ទូលព្រះបង្គំយើងខ្ញុំសូម​ព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត បួងសួងដល់វត្ថុស័ក្តិសិទ្ធិ បារមីព្រះមហាស្វេតច្ឆ​ត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរគ្រប់​ព្រះអង្គ ជាពិ​សេស​ព្រះបារមី​នៃ​ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតន​កោដ្ឋ សូម​ព្រះអង្គតាមជួយ​ថែរក្សាអភិបាល​ប្រោះព្រំនូវ​ព្រះ​សព្ទសាធុការពរជ័យគ្រប់​ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្ក​ល់​លើត្បូង សូម​ព្រះអង្គ មាន​ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីគង់​ប្រថាប់ជាម្លប់ដ៏​ត្រជាក់​ត្រជំដល់ប្រជានុរាស្ត្រ ជាកូន​ចៅរបស់​ព្រះអង្គ រស់​នៅក្នុង​សេចក្ដីសុខ​ក្សេមក្សាន្ត ឆ្ពោះទៅកាន់វឌ្ឍនភាពជានិច្ចនិរន្តរ៍ និងច​ម្រុងច​ម្រើនថ្កុំថ្កើនទូទាំង​ព្រះនគរ និងសូមព្រះអង្គ ទ្រង់​ប្រកប​ដោយព្រះពុទ្ធពរទាំងបួន​ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិ​យ្យោភាពត​រៀង​ទៅ៕