(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ មានសេចក្តីក្រៀមក្រំក្រៃលែង ចំពោះមរណភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខថា មរណភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល មិនត្រឹមជាការបាត់បង់នូវលោកឪពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់របស់ក្រុមគ្រួសារបុ៉ណ្ណោះេទ។ បុ៉ន្តែគឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបរបស់ស្ថាប័ននីតិប្បញ្ញត្តិ និងរបស់ប្រទេសជាតិ ែដលពេញមួយជីវិតរបស់ឯកឧត្តម បានចូលរួមចំែណកយា៉ងសកម្ម ក្នុងការបម្រើជាតិ សាសនា និងព្រះមហាក្សត្រ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ ឯកឧត្តម ស៊ុន ចាន់ថុល ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ សូមបួងសួងសូមបដិសន្ធិវិញ្ញាណរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានអញ្ជើញ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតប្រែជាប្រការដទៃឡើយ។

សូមបញ្ជាក់ថា លោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានទទួលមរណភាពនៅថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០៖៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។

សពលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕