(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់រដូវកាលដ៏អស្ចារ្យការប្រកួតបាល់ទាត់ UEFA Champions League កាលពីខែមុន ក្រុមហ៊ុនស្រាបៀរ Heineken នៅតែបន្ដផ្ដល់ជូន នូវបទពិសោធន៍តាមដានការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោកមួយផ្សេងទៀត ដល់អ្នកគាំទ្ររបស់ខ្លួន គឺការប្រកួត UEFA EURO 2020។

ក្នុងនាមជាអ្នកឧបត្ថម្ភធំថ្នាក់អន្ដរជាតិផ្លូវការប្រចាំតំបន់អឺរ៉ុប UEFA EURO 2020 ក្រុមហ៊ុនស្រាបៀរ Heineken សូមអញ្ជើញអ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា ដែលទន្ទឹងរង់ចាំយូរមកហើយចូលរួមទស្សនា ការប្រកួតបាល់ទាត់ដ៏ស្វិតស្វាញលំដាប់ថ្នាក់ពិភពលោកមួយនេះ។

ជាការចាប់ផ្ដើមយុទ្ធនាការនេះ ក្រុមហ៊ុនស្រាបៀរ Heineken សូមណែនាំនូវយុទ្ធនាការជាសកលរបស់ខ្លួន គឺ «រីករាយជាមួយភាពជាដៃគូប្រកួត» (Enjoy the Rivalry) ដែលមានជាវីដេអូផ្សាយពាណិជ្ជកម្ម(TVC) ពិសេសសម្រាប់ទស្សនិកជនដែលគាំទ្រការប្រកួតដ៏ខ្លាំងក្លា រវាងក្រុមបាល់ទាត់នៅតំបន់អឺរ៉ុប ដែលខ្លួនពេញចិត្តប្រកបដោយការទទួលខុសត្រូវ ដោយភាពស្រស់ស្រាយ។

UEFA EURO 2020 នឹងត្រូវរៀបចំឡើងដោយប្រទេសចំនួន១១ ជាលើកដំបូង ដើម្បីអបអរខួប៦០ឆ្នាំ នៃការប្រកួត ដោយវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តនៅកីឡាដ្ឋាន Wembley នៅទីក្រុងឡុងដ៏។

ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមិថុនាវេលាម៉ោង២ទៀបភ្លឺ (ម៉ោងនៅកម្ពុជា) រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១២ ខែកក្កដា វេលាម៉ោង២ទៀបភ្លឺ ដោយមានប្រទេសចំនួន ២៤ តស៊ូដណ្តើមយកឋានៈជា ជើងឯកអឺរ៉ូ ២០២០។

លោក Loic de Laubriere ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន HEINEKEN Cambodia បានថ្លែងថា «យើងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបំពេញចិត្តអតិថិជនរបស់យើង។ យើងដឹងថាប្រជាជនកម្ពុជា គាំទ្រយ៉ាងខ្លាំងទៅលើវិស័យបាល់ទាត់ ហើយក្រុមហ៊ុនស្រាបៀរ Heineken ក៏ទទួលស្គាល់ដូចគ្នាដែរ»

លោកបន្ដថា «ដូច្នេះ យើងពិតជារំភើបណាស់ដែលនាំមកជូនដល់អតិថិជនរបស់យើងនូវការប្រកួតបាល់ទាត់លំដាប់ថ្នាក់ ពិភពលោកចំនួន២ គឺ UEFA Champions League និង UEFA EURO 2020»

ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្ដដា រាល់ការបញ្ជាទិញ ស្រាបៀរ Heineken ឈុត ១២កំប៉ុង ចំនួន ១កេស និងទទួលបានដបទឹក និងមួក Heineken EURO មួយដែលផលិតចេញមានចំនួនកំណត់។

ប្រូម៉ូសិននេះ មានតែនៅលើការបញ្ជាទិញអនឡាញ តាមសេវាដឹកដល់ផ្ទះ រួមមាន Nham24, Grab, Muuve និង foodpanda ព្រមទាំងតាមបណ្តាផ្សារទំនើប Fairplus មួយចំនួន។

លើសពីនេះ ទិញស្រាបៀរ Heineken កេស ២៤កំប៉ុង ឬដបចំនួន១កេស ពីផ្សារទំនើបអ៉ីអនម៉ល ទាំងពីរសាខា ឬផ្សារទំនើបម៉ាក្រូ នឹងទទួលបានដបទឹក Heineken EURO ដ៏ស្រស់ស្អាត។

បើលោកអ្នកទិញនូវ ស្រាបៀរ Heineken ៦កំប៉ុងឬដបក្នុងមួយយួរ ពី Smileshop KIWI AEONMaxValue ឬ Circle K ក៏នឹងទទួលបានមួក Heineken EURO ជាកាដូបន្ថែមផងដែរ។

ប្រសិនបើលោកអ្នកគាំទ្រចង់ទស្សនាការប្រកួត EURO រដូវកាលនេះនៅតាមភោជនីយដ្ឋានណាមួយដែលជាដៃគូរបស់ស្រាបៀរ Heineken ក្នុងរាជធានីភ្នំពេញនោះ នឹងមានប្រូម៉ូសិន ដោយផ្ដល់ជូននូវអាវយឺត Heineken EURO ដែលផលិតចេញមានកំណត់ ជាមួយការរចនា ដ៏ទាក់ទាញចំនួន ៥ម៉ូតផ្សេងគ្នា។

ក្រុមហ៊ុនស្រាបៀរ Heineken លើកទឹកចិត្តដល់ទស្សនិកជនឱ្យ គាំទ្រការប្រកួតដោយទំនួលខុសត្រូវ និងរក្សាគម្លាតជានិច្ច នៅពេលចេញទៅទីសាធារណៈផ្សេងៗ។ ហើយសូមចងចាំថា បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ។

ដើម្បីដឹងព័ត៌មានលម្អិតអំពីយុទ្ធនាការ និងប្រូម៉ូសិនរបស់Heineken នៅកម្ពុជា សូមតាមដាន Facebook page: www.facebook.com/heineken