(តៃប៉ិ)៖ ទីភ្នាក់ងារស្ទាបស្ទង់​ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារ​លើ​កោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះ ដោយបានបង្កភាពរំញ័រដល់​អគារជាច្រើនៅក្នុងរដ្ឋធានី​តៃប៉ិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅមុនេះ​បន្តិច​នារសៀល​ថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។

ក៏ប៉ុន្តែភ្លាមៗមិនទាន់​មានសេចក្ដីរាយការណ៍​ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញ​នៅឡើយទេ ខណៈបើតាម USGS​ គ្រោះរញ្ជួយដី​នេះបានវាយប្រហារនៅចំងាយ ៩៥គីឡូម៉ែត្រ ពីភាគអាគ្នេយ៍​ទីក្រុងឆ្នេរ ស៊ូអៅ (Su-ao) និងមានជម្រៅរញ្ជួយ ២៦គីឡូម៉ែត្រ​ទៅក្នុងដី។ ទីក្រុង Su-ao ស្ថិតនៅចំងាយ ៧០គីឡូម៉ែត្រ​ពីរដ្ឋធានីតៃប៉ិ។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ​មិនទាន់មានការ​បញ្ជាក់ថា អាចមាន​មនុស្សស្លាប់ និងរបួសនោះ​ដែលសារគ្រោះរញ្ជួយដី កម្រិតបង្គួរនេះនៅឡើយទេ៕