សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយនឹងការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញវិបុលភាពតំបន់, រាជរដ្ឋាភិបាលកម្ពុជា បានជំរុញយ៉ាងសកម្មនូវបរិយាកាសអំណោយផល ដល់ការវិនិយោគ តាមរយៈការកែលម្អជាបន្តបន្ទាប់។ កម្ពុជាបាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើ បណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ, ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម។ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន មានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់ ។ ដំណើរប្រកបដោយជោគជ័យរបស់តំបន់អាស៊ាន លើទិដ្ឋភាព ភាពជាដៃគូសេដ្ឋកិច្ច បានស្តែងឡើងតាមរយៈបណ្តាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយនឹងប្រទេសមានអំណាចសេដ្ឋកិច្ចសំខាន់ៗ ។ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឆ្នាំ ២០២៤, កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៤១៤ គម្រោង ជាមួយនឹងទំហំវិនិយោគប្រហែល ៦,៩ ពាន់លានដុល្លារអាម៉េរិក ដែលបានកើនឡើង ៤០% បើធៀបនឹងឆ្នាំ ២០២៣ ។ សមិទ្ធផលពាណិជ្ជកម្មអន្តរជាតិ គឺជាការគូសបញ្ជាក់បន្ថែម ពីកម្លាំងនៃ ទីផ្សារ និងប្រសិទ្ធភាពនៃគោលនយោបាយរបស់យើង ។ ជាក់ស្តែង, ទំហំពាណិជ្ជកម្មអន្តរជាតិ បានកើនឡើងជាង ១៦% ពី ៤៦,៨២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ ដល់ ៥៤,៧៤ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចបានសមិទ្ធផលដ៏រឹងមាំនេះ គឺដោយសារគោលនយោបាយបើកចំហរបស់យើង ចំពោះពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍វិនិយោគជាយុទ្ធសាស្រ្ត, ជាមួយនឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច។ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងផ្តោតការយកចិត្តទុកដាក់លើ ការកសាងសេដ្ឋកិច្ចឌីជីថល និងការតភ្ជាប់ឌីជីថលដ៏រស់រវើក ដើម្បីពន្លឿនការអភិវឌ្ឍ ប្រកបដោយចីរភាព។ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់អាស៊ាន មានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ជាមួយនឹងជវភាពសេដ្ឋកិច្ចដ៏រឹងមាំ និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់ ។ ដំណើរប្រកបដោយជោគជ័យរបស់តំបន់អាស៊ាន លើទិដ្ឋភាព ភាពជាដៃគូសេដ្ឋកិច្ច បានស្តែងឡើងតាមរយៈបណ្តាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយនឹងប្រទេសមានអំណាចសេដ្ឋកិច្ចសំខាន់ៗ ។ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជារដ្ឋសមាជិកអាស៊ានតាំងពីឆ្នាំ ១៩៩៩ មក, កម្ពុជាគឺជាទីផ្សារដ៏មាន សក្ដានុពលយ៉ាងខ្លាំង។ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់យើង ត្រូវបានកសាងឡើងនៅលើកំណើនសេដ្ឋកិច្ចខ្ពស់ជាច្រើនទសវត្សរ៍ក្នុងអត្រាជាមធ្យម ៧% មុនវិបត្តិនៃជំងឺរាតត្បាត ហើយកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ ដើម្បីត្រលប់ទៅរកសម្ទុះកំណើននេះវិញ ជាមួយនឹងការព្យាការណ៍ថា នឹងសម្រេចបានអត្រាកំណើន ៦,៣% ក្នុងឆ្នាំ ២០២៥ និងបន្តសម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ ៧% ក្នុងរយៈពេលមធ្យម។ * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឲ្យយកបញ្ហាតូចៗរបស់បុគ្គល ទៅបំប៉ោងឲ្យធំនៅតាមបណ្ដាញសង្គម ហើយពេលមានបញ្ហាត្រូវនាំគ្នាជជែកដោះស្រាយដោយសន្ដិវិធី * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យយុវជនរួមគ្នាផុសផុល ដើម្បីគាំទ្រស្នាដៃខ្មែរ និងថែវប្បធម៌របស់យើង * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដ» នៅតាមបណ្ដារាជធានី-ខេត្ត ទោះបីរាជរដ្ឋាភិបាលរៀបចំព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ដ» នៅខេត្តសៀមរាបក្ដី * សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ចាប់ពីពេលនេះតទៅ នឹងមានការលេងល្បែងប្រជាប្រិយ៍ឲ្យផុលផុសឡើងវិញ នៅឱកាសចូលឆ្នាំថ្មី ប្រពៃណីខ្មែរ * * Fresh News English: TOP NEWS: Cambodia Reports 0 New COVID19 Case, 0 Recovered, 0 Died * PM Hun Manet: Cambodia Focuses on Strategic Investments in Infrastructure to Enhance Regional Connectivity * PM Manet Says Cambodia Has High and Strong Economic Potential * PM: Cambodia Attracts $6.9B in Investments in 2024, Marking 40% Growth * PM: ASEAN Offers Thriving Investment Climate, Strong Economic Vitality, and Firm Regional Commitment * Panama president says Trump lied about Panama Canal's 'reclaiming' * NATO armies unprepared for drone wars, Ukraine commander warns * PM Urges People to Not Escalate Personal Issues on Social Media * Fresh News Plus: ទីបំផុត! Intel ឈ្នះបណ្តឹងម្ចាស់ភាគហ៊ុន ជុំវិញការខាតបង់មូលនិធិដែលធ្លាក់ចុះខ្ទង់ ៣២ ពាន់លានដុល្លារ * Google បានជូនដំណឹងទៅនិយតករអូស្ត្រាលីថា មានខ្លឹមសារក្លែងកា្លយជាច្រើននៅលើ AI របស់ខ្លួន * លោក សៅ សុខា ប្រធាន FFC ប្រកាសថា ក្រោយដកចំណាយរៀបចំ-បង់ពន្ធ ក្លិប និងកីឡាករ នឹងទទួលបានភាគលាភ ៥០% ពីចំណូលប្រកួតអន្ដរជាតិក្នុងប្រទេស * UCL៖ វគ្គ ១៦ក្រុម ៣ក្លិបមកពីលីគអង់គ្លេស សុទ្ធតែយកឈ្នះគូប្រកួតគ្នា ដ្បិត Liverpool យកឈ្នះ PSG យ៉ាងពិបាក * កុំភ្លេច! ស្វាយរៀង ជួប Shan United វគ្គ ១/៤ ពាន AFC Challenge League ម៉ោង ៧យប់នេះ នៅមរតកតេជោ * លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នឹងអមដំណើរលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ក្នុងដំណើរបេសកកម្មនាំអ្នកសិល្បៈកម្ពុជាទៅសម្តែងនៅប្រទេសបារាំង * ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ កំពុងប្រតិកម្មនឹងប្រទេសអូស្រ្តាលីជុំវិញការលើកលែងការហាមឃាត់ YouTube នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារ