(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ពាក្យចចាមអារ៉ាមពីការប្រទះឃើញ​សត្វខ្លារខិនពណ៌ខ្មៅ​ បានលេចឡើងតាំងយូរមកហើយ នៅតំបន់ភាគ​កណ្តាល​ប្រទេស​កេនយ៉ា ប៉ុន្តែពេលនេះ​ក្រុមអ្នកវិទ្យាសាស្រ្តបាន​ទទួលស្គាល់ វត្តមាន​របស់ពួកវា​នៅទីនោះ ជាមួយរូបភាព​កម្រ​ជាច្រើន​​សន្លឹក៕

 

២៖ ខ្មោចនាវាដឹកយន្តហោះចម្បាំង​អាមេរិក​មួយគ្រឿង ​កាលពីសម័យសង្រ្គាមលោក​លើកទីពីរ ត្រូវបានអ្នក​ស្រាវជ្រាវ​​រក​ឃើញ​នៅ​ឯបាតមហាសមុទ្រ​ប៉ាស៊ីហ្វិក៕

 

៣៖ ​ព្រឹត្តិការណ៍អន្តរជាតិធំមួយនៃការបង្ហោះបាឡុងខ្យល់ បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍នេះ ក្នុងខេត្ត Lai Chau ភាគខាងជើងប្រទេសវៀតណាម៕

 

៤៖ ​ទីបំផុត​ទីភ្នាក់ងារអវកាស​អាមេរិក NASA នាថ្ងៃពុធ​សប្តាហ៍នេះ បានប្រកាសបិទ​បញ្ចប់ជាផ្លូវការ​​នូវបេសកកម្ម​​​របស់យានរុករក Opportunity ហើយ បន្ទាប់ពីវាបានប្រឹងប្រែង​​ធ្វើការសិក្សាស្រាវជ្រាវ​រយៈពេល ១៥ឆ្នាំ នៅលើផ្ទៃ​នៃភពអង្គារ (Mars)៕

 

៥៖ ​អាជ្ញាធរប៉ាពួញូហ្គីណេ (Papua New Guinea) បានរកឃើញ​រថយន្ដផលិត​ដោយក្រុមហ៊ុន Maserati ចំនួន ៤០គ្រឿងដែល​បាន​បាត់យ៉ាង​អាថ៌កំបាំង បន្ទាប់ពីបាន​ទិញសម្រាប់ដឹកមេដឹកនាំ​អន្តរជាតិ នាឱកាសរៀបចំ​កិច្ចប្រជុំ APEC កាលពី​ពេលថ្មីនេះនោះហើយ៕

 

៦៖ ក្រុមរដ្ឋអាជ្ញាអាមេរិក បានចោទប្រកាន់អតីតមន្ត្រីកងទ័ពអាកាសអាមេរិកម្នាក់ ពីបទស៊ើបការណ៍សំងាត់ឱ្យអ៊ីរ៉ង់តាមរយៈការលួច​យកព័ត៌មានជាច្រើនពីមិត្តរួមការងាររបស់ខ្លួន៕