(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមអ្នកវិទ្យាសាស្រ្ត​ចិនបានប្រកាស​ដាក់ឈ្មោះ​ ទីតាំងចុះចតរបស់​យាន ឆាងអឺ ៤ (Chang'e-4) ព្រមទាំង​តំបន់​ភូមិសាស្រ្ត​មួយ​​ចំនួន​ទៀត​​នៅ​​លើផ្ទៃព្រះច័ន្ទ​ មួយចំហៀងទៀតដែលខ្លួនខំ​ធ្វើការសិក្សា​ស្រាវជ្រាវ៕

២៖ រដ្ឋាភិបាលវៀតណាម​បានសម្រេច ផ្តល់ការ​អនុគ្រោះបន្ថែមដល់បណ្តា​​ក្រុមហ៊ុនអាជីវកម្ម​ ដែលធ្វើប្រតិបត្តិការ​ក្នុង​​វិស័យ​វិទ្យសាស្រ្ត និង​បច្ចេកវិទ្យា ដោយរួមមាន​ការកាត់បន្ថយពន្ធ​សាជីវកម្ម និងការលើកលែង​ពន្ធ, ការបន្ទាប​ថ្លៃ​ជួលដីធ្លី និងផ្ទៃទឹក, ​រួម​ទាំងការលើកទឹកចិត្តផ្នែក​កម្ចីឥណនាជាដើម៕

៣៖ ​មនុស្សយ៉ាងហោចណាស់៤៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកដ៏ប្រល័យមួយរបស់​ក្រុមសកម្មយុទ្ធ​លើក្បួនរថយន្ដដឹកកងកម្លាំងសន្តិសុខឥណ្ឌានៅឯតំបន់កាស្មៀរ៕

៤៖ ​រដ្ឋមន្ត្រីបារាំង​ទទួលបន្ទុកកិច្ចការ​អឺរ៉ុប លោកស្រី ណាថាលី ឡយហ្សូ (Nathalie Loiseau) បានឱ្យដឹងថា អគ្គរដ្ឋទូតបារាំង​ប្រចាំប្រទេស​​អ៊ីតាលី ដែលត្រូវបាន​កោះហៅមកកាន់ទីក្រុងប៉ារីស​ កាលពីដើមខែកុម្ភៈ​កន្លងទៅនោះ ត្រូវបានបង្គប់ឲ្យធ្វើដំណើរ​ត្រឡប់ទៅទីក្រុងរ៉ូមវិញ​ នៅថ្ងៃសុក្រសប្តាហ៍នេះ៕

៥៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez នាថ្ងៃសុក្រនេះបានប្រកាសថា ការបោះឆ្នោត​សកលនឹងត្រូវធ្វើ​ឡើងមុនអាណត្តិ ក្នុងខែមេសា ខាងមុខ ដែលពីដំបូងឡើយត្រូវប្រព្រឹត្តទៅនាឆ្នាំក្រោយ។

៦៖ ក្រុមហ៊ុន E-Commerce ធំបំផុតរបស់សហរដ្ឋអាមេរិក Amazon នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ​បាន​ប្រកាស​​បោះបង់ចោលគម្រោងសាងសង់ទីស្នាក់ការថ្មី នៅឯទីក្រុងញូយ៉ក ដោយសារតែការប្រឆាំងពី​អ្នកនយោបាយ​មួយចំនួន នៅ​ក្នុង​ទីក្រុងក៏ដូចជានៅក្នុងរដ្ឋញូយ៉ក ខណៈអ្នកញូយ៉កភាគច្រើនគាំទ្រ​ផែនការនេះ៕