(ដាកា)៖ គ្រោះអគ្គីភ័យបានឆាបឆេះផ្ទះសម្បែងជាង២០០ខ្នងនិងឆក់យកជីវិតមនុស្សយ៉ាងតិច០៨នាក់ ក្នុងតំបន់សំណង់អនាធិបតេយ្យមួយកន្លែង នៅទីក្រុង Chittagong នៃ​ប្រទេស​បង់ក្លាដែសនាថ្ងៃអាទិត្យនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩។

គួរជម្រាបថា បើតាមក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ហេតុការណ៍ខាងលើបានបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី។ នៅក្នុងប្រទេសបង់ក្លាដែស មិនងាយមានការគោរពធ្វើតាមក្បួនច្បាប់សុវត្ថិភាពត្រឹមត្រូវនោះទេ ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ កើតឡើងជារឿយៗ​និង​​ផ្តាច់​ជិវិតមនុស្សជាច្រើននាក់ពីមួយឆ្នាំទៅមួយឆ្នាំ។ តួយ៉ាងកាលពី២០១៣ រោងចក្រមួយកន្លែងឈ្មោះ Rana Plaza បានដួលរលំនិងបណ្តាល​ឲ្យ​ពលករកាត់ដេរ​ជាង១,១០០នាក់បាត់បង់ជីវិត៕