(ប្រេស៊ីល)៖ ទាហានប្រេស៊ីល១០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេបានបាញ់រះរាប់សិបគ្រាប់រលើរថយន្ដមួយ គ្រឿង នៅឯទីក្រុង Rio នៅថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩។

ប៉ូលិសបានចោទប្រកាន់ទាហានខាងលើថា បានបាញ់រះយ៉ាងហោចណាស់៨០គ្រាប់លើរថយន្ដមួយគ្រឿង ដោយ បានផ្ដាច់ជីវិតអ្នកបើកបរឈ្មោះ Evaldo dos Santos Rosa រីឯអ្នករួមដំណើរ រួមទាំងអ្នកដើរឆ្លងផ្លូវម្នាក់រងរបួស។ លោក Rosa បានដឹកគ្រួសាររបស់លោកទៅចូលរួមក្នុងកម្មវិធីមួយនៅភាគខាងជើងទីក្រុង Rio។

គួរបញ្ជាក់ថា បើតាមប៉ូលិសប្រេស៊ីល ទាហានដើរល្បាតទាំង១០នាក់ខាងលើបានច្រឡំរថយន្ដរបស់ជនរងគ្រោះ ថាជារថយន្ដរបស់ជនល្មើស ទើបពួកគេធ្វើការបាញ់រះបែបនេះ៕