(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានផ្តល់ការអនុញ្ញាតលើគម្រោងលក់មីស៊ីល Standard Missile-3 Block IB ចំនួន ៥៦គ្រាប់ទៅឲ្យ ប្រទេសជប៉ុន ដែលសម្ព័ន្ធមិត្តធំបំផុតរបស់ខ្លួនប្រចាំតំបន់អាស៊ីបូព៌ាទុកការពារខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រសួងការបរទេសអាមេរិកបានសម្រេច អនុញ្ញាតគម្រោងនៃការលក់មីស៊ីល SM-3 Block IB ចំនួន ៥៦គ្រាប់ទៅឲ្យប្រទេសជប៉ុនក្នុងតម្លៃ ប្រមាណ ១.១៥ពាន់លានដុល្លារ ហើយការលក់គ្រាប់មីស៊ីលនេះ នឹងជួយជ្រែងផលប្រយោជន៍របស់អាមេរិកជាមួយជប៉ុន តាមរយៈការអភិវឌ្ឍ និងថែរក្សាសមត្ថភាព ការពារដែលមានលក្ខណៈរឹងមាំ និងប្រសិទ្ធភាពនៅក្នុងតំបន់។

គួរជម្រាបថា មីស៊ីល SM-3 Block IB គឺជាផលិតផលរបស់ក្រុមហ៊ុនអាមេរិក Raytheon ដែលត្រូវបានរចនាឡើង ដើម្បីបាញ់កម្ទេច មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ហើយវាត្រូវគេរាយការណ៍ថា គឺជាសមាសធាតុដ៏សំខាន់មួយ នៅក្នុងប្រព័ន្ធប្រឆាំងមីស៊ីលដែល សហរដ្ឋអាមេរិក កំពុងកសាងឡើងនៅក្នុងក៏ដូចជាជុំវិញតំ បន់អឺរ៉ុប៕