(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំងព្រឹត្តិការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ អ្នកវិទ្យាសាស្រ្តបង្ហាញរូបភាពពិតជាក់ស្តែងដំបូងបំផុតនៃប្រហោងខ្មៅ (Black Hole)។

២៖ អតីតសមាជិកជាន់ខ្ពស់នៃសភាចិន ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារ១២ឆ្នាំ ពីបទទទួលសំណូក។

៣៖ ទីបំផុតមេវែបសាយ WikiLeaks ត្រូវអាជ្ញាធរអង់គ្លេសចាប់ខ្លួន នៅស្ថានទូតអេក្វាឌ័រក្នុងចក្រភពអង់គ្លេស។

៤៖ ក្រុមរដ្ឋអាជ្ញាកាលីហ្វរញ៉ា ជម្រុញឲ្យកាត់ទោសប្រហារជីវិត ជនសង្ស័យជាឃាតកអាយុ៧៣ឆ្នាំម្នាក់។

៥៖ ការបោះឆ្នោតសកលនៅប្រទេសឥណ្ឌា ចាប់ផ្តើមឡើងជាផ្លូវការ ដោយត្រូវចំណាយពេល០៩ថ្ងៃ។

៦៖ ទីបំផុតប្រធានាធិបតីស៊ូដង់ លោក Omar Bashir ត្រូវបានទម្លាក់ចេញពីតំណែង ក្រោយកាន់អំណាចអស់៣០ឆ្នាំ។

៧៖ សហភាពអឺរ៉ុបអនុញ្ញាតឲ្យចក្រភពអង់គ្លេសពន្យារពេលធ្វើ Brexit រហូតដល់ថ្ងៃទី៣១ ខែតុលា ហើយនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresay May ក៏យល់ព្រមទទួលយកផងដែរ។