(ម៉ានីល)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS នៅមុននេះបន្តិចបានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគកណ្ដាលប្រទេសហ្វីលីពីន ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការបំផ្លិចបំផ្លាញនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះបន្តិច នាល្ងាចថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩៕