(ស្រីលង្កា)៖ ស្ថិតនៅទល់មុខតំបន់ឆ្នេរភាគខាងត្បូងប្រទេសឥណ្ឌា ស្រីលង្កាគឺជាប្រទេសមួយ ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ដោយសារតែអំណោយផលនៃទីតាំងភូមិសាស្ត្រ និងសម្បត្តិធម្មជាតិ ជាពិសេសគឺឆ្នេរសមុទ្រនោះតែម្តង។

ប៉ុន្តែប្រទេសនេះក៏ធ្លាប់រងគ្រោះដោយសារអំពើហិង្សា អស់រយៈពេលរហូតដល់ ២៥ឆ្នាំ ពោលគឺអំពើហិង្សាបានបញ្ចប់ជាស្ថាពរកាលពីខែឧសភា ឆ្នាំ២០០៩ ក្រោយកងកម្លាំងរដ្ឋាភិបាល រឹបអូសអំណាចពីតំបន់ចុងក្រោយដែលគ្រប់គ្រងដោយក្រុម ឧទ្ទាមខ្លាតាមិល (Tamil Tiger)។

* ប្រវត្តិរូបសង្ខេបរបស់ប្រទេសស្រីលង្កា

ប្រទេសស្រីលង្កាធ្លាប់ស្ថិតនៅក្រោមអាណានិគម ព័រទុយហ្គាល់ និងហូឡង់ ហើយទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨ ក្រោយការគ្រប់គ្រងជិត ១៥០ឆ្នាំពីអង់គ្លេស។

- មានឈ្មោះពេញ៖ សារធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា
- រដ្ឋធានី៖ ស្រ៊ី ចាយ៉ាវ៉ាឌែណេភួរ៉ា កូតទេ (Sri Jayawardenepura Kotte)
- ទីក្រុងធំបំផុត៖ កូឡុំបូ (Colombo) មានផ្ទៃដីធំ និងប្រជាជនរស់នៅច្រើនជាងគេ
- ប្រជាជន៖ ២១.២លាននាក់ (តួលេខឆ្នាំ២០១៨)
- ផ្ទៃដី៖ ៦៥,៦១០គីឡូម៉ែត្រក្រឡា (ប្រទេសដីកោះស្ថិតនៅភាគខាងជើងមហាសមុទ្រឥណ្ឌា)
- ភាសាសំខាន់ៗ៖ ស៊ីញហាឡា តាមិល (Sinhala Tamil) និងអង់គ្លេស
- សាសនា៖ ព្រះពុទ្ធ ហិណ្ឌូ អ៊ីស្លាម និងគ្រិស្ដ
- អត្រាសង្ឃឹមរស់៖ បុរសអាយុ ៧២ឆ្នាំ និងស្រី្តអាយុ ៧៨ឆ្នាំ
- រូបិយវត្ថុ៖ ស្រីលង្ការូពី (Sri Lankan rupee)
- សមាជិក៖ អង្គការសហប្រជាជាតិ (UN) និងធនាគារពិភពលោក (WB)

* មេដឹកនាំបច្ចុប្បន្ន

- ប្រធានាធិបតីស្រីលង្កា លោក ម៉ៃស្រ៊ីផាឡា ស៊ីរីសេណា (Maithripala Sirisena)
- នាយករដ្ឋមន្ត្រីស្រីលង្កា លោក រ៉េនីល វីកគ្រែមែសស៊ីងហេ (Ranil Wickremesinghe)

ប្រភព៖ BBC