(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមមានទាំង ព្រឹត្តិ ការណ៍ នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ ទីបំផុតតារាកំប្លែង លោក Volodymyr Zelensky ទទួលជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន។

២៖ រកឃើញសាកសកអ្នកឡើងភ្នំ០៣នាក់ ដែលស្លាប់ដោយសារផ្ទាំងទឹកកកបាក់សង្កត់ នៅប្រទសកាណាដា។

៣៖ ពិធីប្រគំតន្រ្តីរួមគ្នារបស់យោធាចិន ត្រូវបានរៀបចំឡើងក្នុងក្រុង Qingdao ដើម្បីអបអរខួប០៧នៃថ្ងៃបង្កើតទ័ពជើងទឹក របស់ប្រទេសចិន។

៤៖ មនុស្សយ៉ាងតិច០៦នាក់ស្លាប់ និងមានការខូចខាតមួយចំនួន ដោយសារគ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រអង្រួនកោះ Luzon នៅភាគខាងជើងហ្វីលីពីន។

៥៖ គុយបាកាត់បន្ថយការផលិតចរន្តអគ្គិសនីថែមទៀត ខណៈកំពុងស្ថិតក្រោមការកៀបសង្កត់ពីទណ្ឌកម្មអាមេរិក។

៦៖ អាជ្ញាធរស្រីលង្ការកឃើញនិងដោះគ្រាប់បែកក្នុងរថយន្តមួយគ្រឿង នៅក្បែរវិហារក្នុងរដ្ឋធានី Colombo ដែលស្ថិតក្នុងចំណោម កន្លែងជាច្រើនទៀតដែលរងការវាយប្រហារដោយគ្រឿងផ្ទុះកាលពីថ្ងៃអាទិត្យ។

៧៖ គ្រោះរអិលបាក់ដីនៅភាគនិរតីកូឡុំប៊ីផ្តាច់ជីវិតមនុស្ស១៧នាក់។