(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០១៩នេះ មាននូវព្រឹត្តិការណ៍អន្តរជាតិជាច្រើន រួមមានទាំងព្រឹត្តិការណ៍ ក៏ដូចជាស្ថានការណ៍ នយោបាយ និងរឿងហេតុផ្សេងៗនៅទូទាំងសកលលោកដែលគួរឲ្យចាប់អារម្មណ៍។ ខាងក្រោមនេះ ជារូបភាពខ្លះៗបង្ហាញអំពីព្រឹត្តិការណ៍ ដែលបានកើតមានឡើងក្នុងថ្ងៃនេះ៖

១៖ អាមេរិកសម្រេចបញ្ជូនប្រព័ន្ធការពារមីស៊ីល Patriot ដ៏មានឥទ្ធិពលទៅកាន់មជ្ឈិមបូព៌ា ដើម្បីបង្កើនសាច់ដុំដាក់អ៊ីរ៉ង់។

២៖ ក្រោយផ្ទុះអំពើហិង្សានិងគ្រោះអគ្គីភ័យ អ្នកទោសជាង១០០នាក់ហែកគុករត់គេចខ្លួន នៅកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែភាគច្រើនត្រូវចាប់បានមកវិញ។

៣៖ តុលាការវេណេស៊ុយអេឡាចេញបញ្ជាឲ្យបញ្ជូនអនុប្រធានសភាបក្សប្រឆាំងដាក់គុក ពាក់ព័ន្ធនឹងអំពើភេរវកកម្ម។

៤៖ មានការទម្លាយថា កូរ៉េខាងជើងនិងអាមេរិកបានធ្វើតេស្តមីស៊ីលក្នុងថ្ងៃតែមួយ ហើយមុននិងក្រោយគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ។

៥៖ នាយករដ្ឋមន្រ្តីវៀតណាម ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនេប៉ាល់ លោក Sharma Oli។

៦៖ ទាហានពិសេសបារាំង០២នាក់បាត់បង់ជីវិត ក្នុងប្រតិបត្តិការរំដោះជនបរទេស០៤នាក់ ក្នុងនោះមានជនជាតិបារាំងពីរនាក់ ដែលត្រូវក្រុមសកម្មប្រយុទ្ធចាប់ជាចំណាប់ខ្មាំង នៅប្រទេសអាហ្រ្វិកខាងលិច Burkina Faso។

៧៖ ប្រធានាធិបតីមីយ៉ាន់ម៉ា់ លោក U Min Myint ទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម។