(តេហេរ៉ង់)៖ យោធាអ៉ីរ៉ង់បានដាក់តាំងបង្ហាញប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ថ្មីសន្លាងមួយ ដែល សមត្ថភាពតាមប្រដេញ និងបាញ់កម្ទេចអាវុធបំបំាងកាយ ព្រមទាំងគោលដៅសត្រូវចំនួន៦ ក្នុងរយៈពេល តែមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩។
ការបញ្ចេញអាវុធទំនើបចុងក្រោយបំផុតរបស់អ៉ីរ៉ង់កាលពីថ្ងៃអាទិត្យ ធ្វើឡើងនៅចំពេលដែលភាពតានតឹង កំពុងកើនឡើងនៅតំបន់ឈូងសមុទ្រពែក ក្រោយសហរដ្ឋអាមេរិកបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុង តំបន់។ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatami បានបញ្ជាក់ថាប្រព័ន្ធមីស៊ីលថ្មីខាងលើផលិតឡើង ដោយដៃអ្នកជំនាញអ៉ីរ៉ង់ផ្ទាល់ និងមានឈ្មោះថា Khordad 15។
ប្រព័ន្ធមីស៊ីល Khordad 15 មានបំពាក់ទៅដោយមីស៊ីលរយៈចំងាយឆ្ងាយ Sayyad 3 ដែលមានសមត្ថភាព បាញ់កម្ទេចយន្ដហោះចម្បាំង និងយន្ដហោះដ្រូនប្រយុទ្ធនៅចំងាយ១២០គីឡូម៉ែត្រ ហើយមិនតែប៉ុណ្ណោះ វាក៏អាចតាមប្រដេញ និងបំផ្លាញអាវុធបំបាំងកាយរបស់សត្រូវនៅចំងាយ៤៥គីឡូមែត្រ ព្រមទាំងកម្ទេច គោលដៅសត្រូវចំនួន៦ក្នុងរយៈពេលតែមួយផងដែរ។
គួរជម្រាបថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីរ៉ង់បានអភិវឌ្ឍ និងបង្កើនការផលិតអាវុធដោយខ្លួនឯង ដោយមិនចង់ពឹងផ្អែកលើការទិញអាវុធពីបរទេស។ ជាក់ស្ដែង កាលពីខែកុម្ភៈកន្លងទៅ អ៊ីរ៉ង់ បានធ្វើតេស្ដ បាញ់មីស៊ីលឈ្មោះ Hoveizeh ដោយជោគជ័យ ហើយមីស៊ីលនេះអាចបាញ់បានក្នុងចំងាយ ១,៣៥០គីឡូម៉ែត្រ៕