(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាច្បាស់ណាស់លោកនឹងធ្វើ សង្រ្គាមជាមួយអ៉ីរ៉ង់ ដើម្បីទប់ស្កាត់កុំឱ្យសាធារណរដ្ឋឥស្លាមមួយនេះមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែសង្រ្គាម មិនមែនធ្វើឡើងក្នុងពេលបច្ចុប្បន្ននេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Time Magazine នៅថ្ងៃអង្គារសប្ដាហ៍នេះ និងចំពេលដែលភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើងជាថ្មីក្រោយ សហរដ្ឋអាមេរិកចោទអ៉ីរ៉ង់ថាជាអ្នកនៅពីក្រោយ ការវាយប្រហារលើកប៉ាល់ដឹកប្រេង២គ្រឿងនៅឈូង សមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។
ឆ្លើយតបទៅនឹងសំណួរថា តើសហរដ្ឋអាមេរិកនឹងពិចារណាធ្វើសង្រ្គាមជាមួយទីក្រុងតេហេរ៉ង់ដែរ ឬទេ លោក ត្រាំ បានបញ្ជាក់ឥតស្ទាក់ស្ទើរដូច្នេះថា៖«ពិតប្រាកដណាស់ ខ្ញុំនឹងធ្វើសង្រ្គាមជាមួយអ៉ីរីង់ ដើម្បី រារាំងពួកគេកុំឱ្យមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនមែនពេលនោះទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ អ៉ីរ៉ង់ប្រកាសថាខ្លួននឹងចាប់បង្កើនការស្ដុកទុក និងចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមឡើងវិញ ចាប់ពីថ្ងៃទី២៧ ខែមិថុនានេះតទៅ។ ក្រោយការប្រកាសនេះដែរថាសហរដ្ឋអាមេរិក ក៏បានសម្រេចចិត្តភ្លាមៗបញ្ជូនកងទ័ពអាមេរិកបន្ថែម១,០០០នាក់ ទៅកាន់តំបន់ មជ្ឈិមបូព៌ាសំអាងថា ដើម្បីការពារសម្ព័ន្ធមិត្ត និងផលប្រយោជន៍អាមេរិក ពីការគំរាមកំហែងរបស់ អ៉ីរ៉ង់៕